Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ព្រមាន​ចាត់វិធានការ ដ៏​មាន​ឥទ្ធិពល​ចំពោះ​ចិន ប្រសិនជា​ច្បាប់​សន្តិសុខ​ហុងកុង​ដំណើរការ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ បានធ្វើការ​ព្រមាន​ថា ទីក្រុង​ហុងកុង អាច​នឹង​បាត់បង់​ឋានៈ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ប្រសិនជា​សេចក្តីស្នើច្បាប់ សន្តិសុខ​របស់​ចិន​ដំណើរការ ហើយ​លោក​សន្យាថា​អា​មេ​រិច នឹងមាន​ការឆ្លើយតប​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​។​

​មេដឹកនាំ​ហុងកុង អ្នកស្រី Carrie Lam បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ច្បាប់​សន្តិសុខ​នឹងមិន​ប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព​របស់​ទីក្រុង​ឡើយ ហើយ​ច្បាប់​នោះ​នឹងធ្វើ​ការហាម​ការធ្វើ​អបគមន៍ ការបះបោរ សកម្មភាព​ភេរវកម្ម និង​ការជ្រៀតជ្រែក​របស់​បរ​ទេស ចូលក្នុង​កិច្ចការ​របស់​ហុងកុង​។​

​ប៉ុន្តែ “​វា​ពិបាក​ណាស់​ដែល​មើលឃើញ​ថា ហុងកុង​នៅតែ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ប្រសិនជា​ចិន​គ្រប់គ្រង​។​” នេះ​ជាការ​បញ្ជាក់​របស់​លេខាធិការ​សារព័ត៌មាន របស់​សេត​វិមាន​អា​មេ​រិច ដែល​ការ​ថ្លែង​នេះ ជាការ​ព្រមាន​ផ្ទាល់​ចេញពី​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​

​លោក​ត្រាំ ត្រូវបាន​អ្នកសារព័ត៌មាន​សាក​សួរថា ថា​តើ​គាត់​កំពុង​ពិចារណា ពី​ទណ្ឌកម្ម​ប្រឆាំង​ចិន ឬ​រឹតបន្តឹង​ទិ​ដ្ឋ​ការ​សម្រាប់​និស្សិត​ចិន​ឬ​យ៉ាងណា​។ គាត់​បាន​ឆ្លើយថា “​វា​គឺជា​សំនួរ​ដ៏​មាន​សារសំខាន់​” ហើយ​លោក​បាន​និយាយថា លោក​នឹងធ្វើ​អ្វីៗ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​។​

“​វា​គឺជា​អ្វីដែល​អ្នកនឹង​បានលឺ​នៅក្នុង​រយៈពេល​ប្រហែល ១​សប្តាហ៍​។ ខ្ញុំ​គិតថា វា​មាន​ឥទ្ធិពល​ខ្លាំងណាស់​”​។ ទោះយ៉ាងណា លោក ត្រាំ​មិនបាន​ផ្តល់​សេចក្តីលម្អិត​ឡើយ​ពី​វិធានការ​របស់គាត់​ចំពោះ​ចិន​។​

​សូមបញ្ជាក់ថា ទីក្រុង​ប៉េកាំង បានស្នើ​ច្បាប់​សន្តិសុខ​ជាតិ កាលពី​សប្តាហ៍​មុន ដើម្បី​គ្រប់គ្រង​ទីក្រុង​ហុងកុង ដែល​ច្បាប់​នោះ ត្រូវបាន​អ្នក​រិះគន់​មានការ​ព្រួយបារម្ភ​ថា អាចជា​សេចក្តី​សម្លាប់​ដល់​សេរីភាព ដ៏​មានតម្លៃ​របស់​ទីក្រុង​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​ផ្តល់​ស្វ័យភាព និង​សិទ្ធិសេរីភាព​ដល់ទី​ក្រុង​នេះ សម្រាប់​រយៈពេល ៥០​ឆ្នាំ​។ ការទទួលបាន​សិទ្ធិ​ស្វ័យភាព ពិសេស​របស់​ទីក្រុង​ហុងកុង ក៏មាន​ចែង​ក្នុង​ច្បាប់​អា​មេ​រិច​ដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP

spot_img
×