Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ប្រេ​ស៊ី​ល​មាន​អ្នកស្លាប់​ជាង ១.០០០​នាក់ ៥​ថ្ងៃ​ជាប់​គ្នា​

spot_img

​ប្រទេស​ប្រេ​ស៊ី​ល​បានប្រកាសថា មាន​អ្នកស្លាប់​ដោយសារ​វីរុស COVID-19 ប្រចាំថ្ងៃ​ខ្ពស់បំផុត​ក្នុង​ពិភពលោក ដោយមាន​អ្នកស្លាប់​ថ្មី​ចំនួន ១.០៣៩​នាក់ ដែល​វា​គឺជា​ការស្លាប់​លើស ១.០០០​នាក់​ក្នុង​រយៈពេល ៥​ថ្ងៃ​ជាប់​គ្នា​។​

​ប្រេ​ស៊ី​ល ដែល​កំពុងតែ​រង​ការវាយប្រហារ​ខ្លាំង​ពី​ការ​រាតត្បាត មាន​អ្នកស្លាប់​ប្រចាំថ្ងៃ​ច្រើនជាង​អា​មេ​រិច​។ អា​មេ​រិច​គឺជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​បំផុត​រហូតមក​ដល់ពេលនេះ​។​

​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ អា​មេ​រិច​មាន​អ្នកស្លាប់​ចំនួន ៦៥៧​នាក់ ហើយ​ក្នុង​រយៈពេល ៣​ថ្ងៃ​ចុង​ក្រោយនេះ អា​មេ​រិច​មាន​អ្នកស្លាប់​ក្រោម ៧០០​នាក់​។ ចំនួន​អ្នកស្លាប់​សរុប​នៅ​អា​មេ​រិច​កើន​ដល់ ៩៨.៨៧៥​នាក់​។ នេះ​បើតាម​ទិន្នន័យ​របស់​សកលវិទ្យា​ល័យ Johns Hopkins​។​

​នៅពេល​ជាមួយគ្នានេះដែរ ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​របស់​ប្រេ​ស៊ី​ល​លើស ១.០០០​នាក់​ចំនួន ៤​ដង ចាប់តាំងពី​មានការ​ផ្ទុះ​រាតត្បាត​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​

​បច្ចុប្បន្ន ប្រេ​ស៊ី​ល​មាន​អ្នកស្លាប់​សរុប​ចំនួន ២៤.៥១២​នាក់​។ អ្នកជំនាញ​ថា​ចំនួន​អ្នក​ឆ្លង​អាច​នឹងមាន​ច្រើន ខណៈ​កំពុង​មានការ​ធ្វើតេស្ត​។​

​ប្រេ​ស៊ី​ល​មាន​ប្រជាជន​សរុប ២១០​លាន​នាក់ ហើយ​បច្ចុប្បន្ន ប្រទេស​នេះ​មាន​ប្រជាជន​ចំនួន ៣៩១.២២២​នាក់​ឆ្លង​វីរុស​កូ​រ៉ូ​ណា ដែល​ស្ថិតនៅ​តំណែង​លេខ ២​តាម​ពីក្រោយ​អា​មេ​រិច​ដែលមាន​អ្នក​ឆ្លង​ជិត ១,៧​លាន​នាក់​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​កាលពី​ចុងឆ្នាំ ២០១៩​។ រហូតមកដល់​ពេលនេះ វីរុស​ដ៏​កាច​សាហាវ​នេះ បានសម្លាប់​ជីវិត​មនុស្ស​ជាង ៣៥០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ៥.៥៨០.០០០​នាក់​។ អ្នកជំងឺ​ប្រមាណ ២,២៨​លាន​នាក់​បានជា​សះស្បើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP

spot_img
×