Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​អ្នកស្លាប់ និង​ឆ្លង​វីរុស​កូ​រ៉ូ​ណា ក្នុង​តំបន់ ASEAN

spot_img

​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វីរុស​នេះ​បានសម្លាប់​ជីវិត​មនុស្ស​ជាង ៣៥០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ៥.៥៨០.០០០​នាក់​ទូទាំង​ពិភពលោក​។​

​នៅក្នុង​តំបន់​អាស៊ាន (ASEAN) មាន​ករណី​ឆ្លង​ជិត ៨១.៦៤៣ និង​អ្នកស្លាប់​ចំនួន​ជិត ២.៥០៦​នាក់​។ ប្រទេស​សិង្ហ​បុរី​មានការ​ឆ្លង​ច្រើនជាងគេបង្អស់ ខណៈ​ប្រទេស​ឡាវ​មានការ​ឆ្លង​តិចតួច​ជាងគេ​។​

​ខាងក្រោម​នេះ​ជា​តួលេខ​នៃ​អ្នក​ឆ្លង ជាសះស្បើយ និង​ស្លាប់​ក្នុងប្រទេស​នីមួយៗ​៖

១. កម្ពុជា​
— ឆ្លង ១២៤ ករណី​
— ជា ១២២ នាក់​
— ស្លាប់ គ្មាន​

២. ថៃ​
— ឆ្លង ៣.០៤៥​ករណី​
— ស្លាប់ ៥៧​នាក់​
— ជា ២.៩២៩​នាក់​

៣. ឡាវ
— ឆ្លង ១៩​ករណី​
— ស្លាប់ គ្មាន​
— ជា ១៤​នាក់​

៤. វៀតណាម​
— ឆ្លង ៣២៧​ករណី​
— ស្លាប់ គ្មាន​៕
— ជា ២៧២​នាក់

៥. ប្រ៊ុយណេ​
— ឆ្លង ១៤១​ករណី​
— ស្លាប់ ១​នាក់​
— ជា ១៣៧​នាក់​

៦. ឥណ្ឌូនេស៊ី​
— ឆ្លង ២៣.១៦៥​ករណី​
— ស្លាប់ ១.៤១៨​នាក់​
— ជា ៥.៨៧៧​នាក់​

៧. ម៉ាឡេស៊ី​
— ឆ្លង ៧.៦០៤​ករណី​
— ស្លាប់ ១១៥​នាក់​
— ជា ៦.០៤១​នាក់​

៨. មី​យ៉ាន​ម៉ា​
— ឆ្លង ២០៦​ករណី​
— ស្លាប់ ៦​នាក់​
— ជា ១២៤​នាក់​

៩. ភី​លី​ពី​ន​
— ឆ្លង ១៤.៦៦៩​ករណី​
— ស្លាប់ ៨៨៦​នាក់​
— ជា ៣.៤១២​នាក់​

១០. សិង្ហ​បុរី
— ឆ្លង ៣២.៣៤៣​ករណី​
— ស្លាប់ ២៣​នាក់​
— ជា ១៦.៤៤៤​នាក់​

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ aseanbriefing

spot_img
×