Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC៖ គម្រោង​វិនិយោគ​៤ មាន​ទុនវិនិយោគ​ជិត​៣០០​លាន​ដុល្លារ ត្រូវបាន​អនុម័ត​

spot_img

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​នៅ​ថ្ងៃទី​២៦ ខែឧសភា​នេះ បានអនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​៤​បន្ថែមទៀត ដែលមាន​ទុនវិនិយោគ​ជិត​៣០០​លាន​ដុល្លារ​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​ថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១៖ ក្រុមហ៊ុន CAM M J AGRICULTURAL CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​៥,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.២១៦​កន្លែង​។​

២៖ ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៩,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៥០​កន្លែង​។​

៣៖ ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD. គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ អនុភាព​៨០MW ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ចំនួន ២៣១,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៨១​កន្លែង​។​

៤៖ ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដូងប្រេង កៅស៊ូ និង​ល្ហុង​ប្រេង​) មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់​ប្រើប្រាស់ ដោយ​ចីរភាព​នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ស្រុក​ជុំ​គី​រី និង​ស្រុក​ទឹកឈូ ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ ២១,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.០៧០​កន្លែង​៕

​ដោយ​៖​សម្ផស្ស​

spot_img
×