Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ស្វែងរក​ធនធាន​រ៉ែ​ចំនួន​២១ នៅ​ខេត្តព្រះវិហារ ភាគច្រើន ធ្វើ​អាជីវកម្ម​លើ​ការរុករក​រ៉ែ​លោហៈ​

spot_img

​ភ្នំពេញ​៖ ខេត្តព្រះវិហារ​សម្បូរ​ទៅដោយ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ រួមមាន រ៉ែ​ដែក​, រ៉ែ​ស្ពាន់​, រ៉ែ​មាស​, រ៉ែ​ប្រេងកាត និង​រ៉ែ​លោហៈ​ផ្សេង ៗ​ទៀត ដែល​គ្របដណ្តប់​ស្ទើរ​ទូទាំង​ខេត្ត​។​

​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម គោ​ស៊ុ ប៊ុន​សឿត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ មាន​ក្រុមហ៊ុន​ចំនួន​២១ បាន​កំពុង​ធ្វើ​អាជីវកម្ម និង​សិក្សា​ស្រាវជ្រាវ ក្នុងនោះ​មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​លោហៈ​ចំនួន ២​ក្រុមហ៊ុន​, អាជីវកម្ម​ថ្មភក់ ៣​ក្រុមហ៊ុន​, អាជីវកម្ម​ថ្ម​សំណង់ ២​ក្រុមហ៊ុន និង​អាជីវកម្ម​ថ្ម​អារ​ចំនួន ១​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ មាន​ចំនួន ១៣​ក្រុមហ៊ុន ។​

​អាជីវកម្ម​ភាគច្រើន​ក្នុង​ខេត្តព្រះវិហារ ជា​អាជីវកម្ម​ស្វែងរក​រ៉ែ​មាស ហើយ​ប្រជាពលរដ្ឋ​កម្ពុជា មកពី​បណ្តា​ខេត្ត​ផ្សេងៗ បានមក រក​ការងារ​ធ្វើ​នៅទីនេះ ដែល​ភាគច្រើន​ពួកគេ​ធ្វើ​លើ​ការរុករក​រ៉ែ​មាស​។​

​កន្លងមក​ក្រសួង រ៉ែ និង​ថាមពល ក៏​ធ្លាប់បាន​ដកហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រុករក​រ៉ែ​មួយចំនួន​ដែរ ដោយសារតែ ក្រសួង មានការ​ធ្វើកំណែទម្រង់​ថ្មី និង​រកឃើញថា មាន​ក្រុមហ៊ុន​ខ្លះ មាន​អាជ្ញាប័ណ្ណ​ហើយ តែ​មិនមាន​សកម្ម ភាព និង​ខ្លះទៀត មាន​សកម្មភាព តែ​ផ្ទុយ​ពី​ច្បាប់​កំណត់ ហើយ​ក៏មាន​ក្រុមហ៊ុន​មួយចំនួនទៀត បរាជ័យ ក្នុងការ​រុករក​ដោយ​ខ្លួន​ដែរ​។​
​គួរ​បញ្ជាក់ថា បើតាម​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​កន្លងទៅ មាន​ក្រុមហ៊ុន​ប្រមាណ ៥០ បាន​ទទួលបាន​សិទ្ធិ​រុក​រ៉ែ​មាននៅ​កម្ពុជា ក្នុងនោះ​មាន ក្រុមហ៊ុន​ខ្លះ កំពុង​ចាប់ផ្ដើម​អាជីវកម្ម ខ្លះ កំពុង​សាសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ដំណើរការ​សាកល្បង និង​ខ្លះទៀត កំពុងធ្វើការ​សិក្សា​នៅឡើយ​។​

​ក្រុមហ៊ុន​រុករក​រ៉ែ​មាសធំៗ នាពេល​បច្ចុប្បន្ន មាន​មកពី​ប្រទេស​អូស្ត្រាលី កាណាដា និង​ឥណ្ឌា និង​មាន​ក្រុមហ៊ុន​តូចៗ​មួយចំនួនទៀត មកពី​ប្រទេស​ចិន ថៃ និង​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត​ជាដើម​៕​

ដោយ​៖​សម្ផស្ស​

spot_img
×