Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​និង​វិស័យ​ឯកជន ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា សម្រួល​ឥណទាន ដល់​សហគ្រាស​ខ្នាតតូច និង​ធ​ម្យ​ម និង​អ្នក​ផលិត​

spot_img

​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (​ធ​.​អ​.​ជ​.​ក​) បានទទួល​គម្រោង​ហិរញ្ញប្បទាន​ពិសេស​ជា​បន្ត​បន្ទាប់ពី​រាជរដ្ឋាភិបាល ដើម្បី​ផ្តល់​ឥណទាន​មានការ​ប្រាក់​ទាប គាំទ្រ​ដល់​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម សហគមន៍​កសិកម្ម ក្រុម​អ្នក​ផលិត និង​ម្ចាស់​កសិដ្ឋាន​ខ្នាត​មធ្យម​-​ធំ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម ក្នុង​គោលដៅ​បង្កើត​ការងារ​បន្ថែម ពង្រឹង​ភាព​ប្រកួតប្រជែង និង​ពង្រីក​មូលដ្ឋាន​ផលិត​ក្នុងស្រុក សម្រាប់​ជំរុញ​ទាំង​ការនាំចេញ និង​កាត់បន្ថយ​ការនាំ​ចូល​។

​ក្នុងន័យនេះ ដើម្បី​ជំរុញ​ឱ្យ​បេសកកម្ម​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម មាន​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់ នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១០​ព្រឹក​, នៅ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានរៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​ចំនួន​ពីរ និង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​រវាង ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ជាមួយ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង​រវាង ធនាគារ​អភិឌ្ឍន៍​ជនបទ និង​កសិកម្ម ជាមួយ​ក្រុមហ៊ុន ខេ​ម​-​បូ​ឌា​ន អ៊ិន​វេស​ស្ទ័​រ ខ​ប​ភើ​រេ​សិន ភីអិលស៊ី ក្រោម​អធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​, លោក Manu Rajan អគ្គនាយក នៃ​ធនាគារ​ឯកទេស​វី​ង​។​

​ដោយ​កំណើន​អតិថិជន​ដែល​ទទួលបាន​ឥណទាន​ពី ធ​.​អ​.​ជ​.​ក​. មាន​កំណើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជាពិសេស​ឥណទាន​ខ្នាតតូច ដែល​បាន​ផ្តល់ជូន​ដល់​ប្រជាកសិករ​នៅ​ជនបទ ដោយ​អត្រា​ការប្រាក់​ទាប មាន​ចំនួន​កាន់តែច្រើន អាស្រ័យហេតុនេះ​ដើម្បី​សម្រួល​ដល់​ការបង់ប្រាក់​ដើម និង​ការប្រាក់ របស់​អតិថិជន​មកកាន់​ធនាគារ ឱ្យ​កាន់តែ​ងាយស្រួល​ជាង​មុន ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (​ធ​.​អ​.​ជ​.​ក​.) បាន​ព្រមព្រៀង​ចុះហត្ថលេខា ជាមួយ​ធនាគារ​ឯកទេស​វី​ង ក្នុង​គោលបំណង​សំខាន់​គឺ ៖

-​ផ្តល់​សេវា​ទូទាត់​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​ធនាគារ វី​ង ដើម្បី​សម្រួល​ឱ្យ​អតិថិជន​របស់ ធ​.​អ​.​ជ​.​ក​. បង់​សង​ប្រាក់​ដើម និង​ការប្រាក់​សង​ត្រឡប់មក​ធនាគារ​វិញ​ទាន់ពេល​។​

-​ផ្តល់​សុវត្ថិភាព និង​ភាព​រហ័ស​ទាន់​ចិត្ត កាត់បន្ថយ​ការចំណាយ​ពេលវេលា ការធ្វើដំណើរ ហូបចុក ស្នាក់នៅ​របស់​អតិថិជន នៅពេល​គាត់​ត្រូវ​មក​បង់ប្រាក់​ដើម ឬ​ការប្រាក់​នៅ ធ​.​អ​.​ជ​.​ក​.​។​

-​ជំរុញ​អតិថិជន​របស់ ធ​.​អ​.​ជ​.​ក​. ងាក​មកប្រើប្រាស់​សេវា Digital Banking ស្របតាម​និន្នាការ​នយោបាយ​របស់​រាជ​រដ្ឋាភិបាល (Digital Economy)​។

​ទន្ទឹមនេះ បន្ទាប់ពី​ពិធី​ចុះ​លេខា​លើ​កិច្ចព្រមព្រៀង​រវាង ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម តំណាង​ដោយ ឯកឧត្តម កៅ ថាច ជាមួយ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត តំណាង​ដោយ​លោក Manu Rajan រួចមក ធនាគារ​អភិឌ្ឍន៍​ជនបទ និង​កសិកម្ម ក៏បាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម តំណាង​ដោយ លោក​អគ្គនាយករង ចាន់ សីហា ជាមួយ លោក ឡែ​ម ចាន់​សំរេច តំណាង​ក្រុមហ៊ុន ខេ​ម​បូ​-​ឌា​ន អ៊ិន​វេស​ស្ទ័​រ ខ​ប​ភើ​រេ​សិន ភីអិលស៊ី ផងដែរ​។

​ការចុះ​អនុស្សរណៈ​រវាង ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (​ធ​.​អ​.​ជ​.​ក​.) និង ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន អ៊ិន​វេស​ស្ទ័​រ ខ​ប​ភើ​រេ​សិន ភីអិលស៊ី ក្នុង​គោលបំណង​ដើម្បី​៖

-​ផ្តល់​កិច្ចសហប្រតិបត្តិការ​ជួយ​ផ្តល់ព័ត៌មាន​ពី​អ្នក​ខ្ចីប្រាក់ និង​ការធានា​សងបំណុល​ជំនួស ម្ចាស់​សិប្បកម្ម សហ​-​គ្រាស​ធុន​តូច និង​មធ្យម (SME) ។​

-​ជួយ​ដល់ SME ដែល​ខ្វះ​ទ្រព្យ​ធានា​បំណុល​អាច​ទទួលបាន​ឥណទាន​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម​។​

-​បង្កើន​ទំនាក់ទំនង រវាង SME និង ត​ភ្ជាប់​តួអង្គ អ្នក​ផលិត អ្នក​កែច្នៃ និង​អ្នកប្រមូល​ទិញ ទៅ ធ​.​អ​.​ជ​.​ក សម្រាប់​ជា​មូលដ្ឋាន​វាយតម្លៃ​លើ​ការផ្តល់​ឥណទាន​។ ល​។​

​ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក៏បាន​លើកឡើង​ពី​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​វិធានការ​បន្ថែ​សំដៅ​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករនិយោជិត​ដែល​ប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​វិធាន​ការស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោយ​វិបត្តិ​នៃ​ជំងឺ​នេះ ក្នុងនោះ​មាន​កែសម្រួល​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស ៥០ លាន​ដុល្លារ​អាមេរិក តាមរយៈ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (​ធ​.​អ​.​ជ​.​ក​.) ដោយ​ពង្រីក​វិសាលភាព​គ្របដណ្តប់ និង កែសម្រួល​លក្ខខណ្ឌ​ឥណទាន ដូចខាងក្រោម ៖

– បន្ថយ​អត្រា​ការប្រាក់​សម្រាប់​កម្ចីទុន​បង្វិល (Working Capital) ពី ៦% មក ៥% និង សម្រាប់​ទុនវិនិយោគ ពី ៦,៥% មក ៥,៥% ដោយ​មិន​គិត​កម្រៃ​សេវា​ផ្សេងៗ​។​

– កែសម្រួល​រយៈពេល​ឥណ​ទាន​អតិបរមា​ពី ៥ ឆ្នាំ ទៅ ៧ ឆ្នាំ​សម្រាប់​ទុនវិនិយោគ ខណៈ​រក្សាទុក រយៈពេល​ខ្ចី អតិបរមា ២ ឆ្នាំ សម្រាប់​ទុន​បង្វិល​។​

– បន្ត​មិន​អនុញ្ញាតឱ្យ​អតិថិជន​ដែល​ទទួល​កម្ចី​នៅក្នុង​កម្មវិធី​ពិសេស​នេះ យក​កម្ចី​ទៅប្រើ​ប្រាស់​ធ្វើ បុ​ន​ហិរញ្ញ​ប្ប​-​ទាន (Refinancing)​។​

– ផ្តល់​ភាពទន់ភ្លន់​លើ​លក្ខខណ្ឌ​ចុះបញ្ជី ដែល​ក្នុងនោះ សហគ្រាស​ធុន​តូច និង មធ្យម ដែល​មិន ទាន់​ចុះបញ្ជី​ផ្លូវការ អាចដាក់​ពាក្យស្នើសុំ​ឥណទាន​បាន ដោយ​បំពេញ​លក្ខខណ្ឌ​ចុះបញ្ជី​តាម ក្រោយ ក្នុង​រយៈពេល ១ ខែ បន្ទាប់ពី​ទទួលបាន​ឥណទាន​។​

– កែសម្រួល​លក្ខខណ្ឌ​តម្រូវ​ឲ្យ “​សហគ្រាស​ធុន​តូច និង មធ្យម បង្កើត​ឱកាស​ការងារ​ថ្មី​ចាប់ពី ៥ នាក់​ឡើងទៅ​” ទៅជា “​លើកទឹកចិត្ត​ឲ្យ​សហគ្រាស​ធុន​តូច និង មធ្យម ដែល​ទទួលបាន​ឥណទាន ខិតខំ​បង្កើត​ឱកាស​ការងារ​ថ្មី​”​។​

​ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​ឆ្លើយតប និង​ពន្យល់​នូវ​ចម្ងល់​ផ្សេងៗ​របស់​អ្នកសារព័ត៌មាន ក្នុង​សន្និសីទ​សារព័ត៌មាន​ដោយ​ផុសផុល និង​ភាពស្និទ្ធស្នាល​៕

ដោយ​៖​សម្ផស្ស​

spot_img
×