Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​ណាស់​! តារា​លក់​ឡេ​អន​ឡាញ Love Riya រង​ការរិះគន់​ដូច​ព្យុះ ព្រោះតែ​ទង្វើ​ចត​ឡាន រ៉ូ​ល​រ៉​យ មិន​ស្គាល់​ទិស ខណៈ​ទៅ​អុជ​ធូប​នៅ​ព្រះ​អង្គដ​ង្កើ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក រ៉ូ​ល​រ៉​យ​មួយគ្រឿង ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​របស់​អ្នកលក់​ឡេ​អន​ឡាញ​រូប​ស្រស់​ទើប​ឡើង​កូដ អ្នកនាង Love Riya បាន​បង្ក​ឲ្យ​មនុស្សម្នា​មានការ​ភ្ញាក់ផ្អើល​ចោមរោម​មើល​ព្រោងព្រាត និង​នាំគ្នា​រិះគន់ថា ឡាន​ថ្លៃ​តែ​អ្នកបើកបរ​ចរិត​ថោក​ផុត​លេខ ថត​រថយន្ត​បញ្ច្រាសទិស​មិន​ស្គាល់​ស្តាំ​-​ឆ្វេង ស្ថិត​នៅមុខ​វាំង ក្បែរ​ព្រះ​អង្គដ​ង្កើ ដែល​នាំ​ឲ្យ​មានការ​កកស្ទះ​ដល់​អ្នកដំណើរ​រអ៊ូរទាំ​ជាខ្លាំង​។​

​វីដេអូ​បង្ក​ឲ្យ​មានការ​រិះគន់​នេះ​ផងដែរ ត្រូវបាន​គេ​ចោទប្រកាន់ថា តារា​លក់​ផលិតផល​ឡាន​រូបនេះ ពុំបាន​ទៅរក​កន្លែង​ថត​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ តែ​បាន​មាន​ចេតនា​ថត​រថយន្ត​នៅក្បែរ​កន្លែង​កឹ​ប​សំបុត្រ​ម៉ូតូ (​បញ្ច្រាសទិស​ផ្នែក​ខាងឆ្វេង​) រួច​ចុះ​ដើរទៅ​អុជ​ធូប​នៅ​កន្លែង​ព្រះ​អង្គដ​ង្កើ​យ៉ាង​រំភើយ​។ ហើយ​អ្វីដែល​ហួសចិត្ត​ខ្លាំង​បំផុត​នោះ គឺ​បាន​បើកភ្លើង​សញ្ញា​សុំ​ផ្លូវ​ទៀត ពិតជា​អស្ចារ្យ​ណាស់​!​។​

​ទាក់ទង​នឹង​ទង្វើ​ថត​រថយន្ត​មិន​ស្គាល់​ច្បាប់ទម្លាប់​នេះ​ផងដែរ គេ​ក៏បាន​គិតដល់​លើ​រឿង​មួយ​នេះ​ថា តារា​ហ្វេ​ស​ប៊ុ​ក​រូបនេះ មិនដឹងថា​ហុច​លុយ​ទៅ​ឲ្យ​សន្តិសុខ​ប្រចាំការ​នៅ​ទីនោះ​ប៉ុន្មាន​ទេ ទើប​អាច​ថត​បាន​បែប​ប​នេះ​៕

ដោយ​៖ លឹម ហុង​


spot_img
×