Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​អាច​ចូល​កម្ពុជា ដោយ​មិនចាំបាច់​បញ្ជាក់​សុខភាព

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស អាច​វិល​ចូល​កម្ពុជា​បាន ដោយ​មិនចាំបាច់​មាន​លិខិតបញ្ជាក់​សុខភាព​ឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ ថា ពលរដ្ឋ​ខ្មែ​ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា ហើយ​យ​ដែល​កំពុងធ្វើដំណើរ ឬ​មានបំណង​ធ្វើដំណើរ​ពី​ក្រៅប្រទេស​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ លោក​ថា មិន​តម្រូវឱ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺឆ្លង​កូ​វីដ​-១៩​នោះទេ​។ លោក​បន្តថា វិធានការ​របស់លោក​នេះ គឺធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ឆាប់​បាន​វិលត្រឡប់​មកជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​ប្រទេស​ខ្លួន​វិញ​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister បាន​ផ្សាយ​ព័ត៌មាន​ថា នៅ​ថ្ងៃទី​២៧ ឩ​សភា ២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​វិធានការ​ដោះស្រាយ​ជា​ផ្លូវការ​ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា​ហើយ​ដែល​កំពុងធ្វើដំណើរ ឬ​មានបំណង​ធ្វើដំណើរ​ពី​ក្រៅប្រទេស​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ គឺ​មិន​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺឆ្លង​កូ​វីដ​-១៩ ទេ​។
​វិធានការ​នេះ​គឺ​នឹង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅក្រៅ​ប្រទេស ឆាប់​បាន​វិលត្រឡប់​មកជួបជុំ​ក្រុមគ្រួសារ នៅក្នុង​ប្រទេស​ខ្លួន​វិញ​។​

​ប៉ុន្តែ​ពេល​វិលត្រឡប់​មកដល់​ប្រទេស​វិញ គឺ​តម្រូវ​ឲ្យ​ចូល​ពិនិត្យ​សុខភាព និង​ពិនិត្យ​សំណាក ហើយ​ដាក់​ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ រង់ចាំ​លទ្ធផល​សំណាក​ថា​តើ​មាន​រោគ​ឆ្លង​ឬ​អត់​រោគ​ឆ្លង ទើប​អនុញ្ញាត​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​៕

ដោយ​៖​កូ​ឡាប​

spot_img
×