Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អាត​ហើយ ស្លូត​ទៀត​! ទើបតែ​ឃើញ live លក់​ក្រែ​ម​ថ្មីៗ​សោះ ស្រាប់តែ​ថ្ងៃនេះ នាង​បែរជា​គិត​ខ្លី​បែបនេះ​សឹង​មិនគួរ​ឲ្យ​ជឿ ដោយសារតែ​….

spot_img

​តាកែវ​៖ ជំងឺ​បាក់​ទឹកចិត្ត (Depression) ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង​បំផុត ព្រោះតែ​អត្រា​នៃ​ការកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៃ​អ្នកជំងឺ​ប្រភេទ​នេះ ដែល​មិនថាតែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ទេ ពោលគឺ​វា​បាន​ក្លាយជា​កង្វល់​ដ៏​ធំ​មួយ របស់​ពិភពលោក​ទាំងមូល​។​

​ជំងឺ​បាក់​ទឹកចិត្ត​នេះ ត្រូវបាន​ដឹងថា គឺជា​ដំណាក់កាល​នៃ​ការចុះ​ខ្សោយ​នៃ​ផ្លូវ​អារម្មណ៍ ដែល​វា​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ប​និ្ត​ច​ម្តងៗ ទៅលើ​កម្លាំង​នៃ​ការគិត​, សម្ពាធ​កាន់តែ​ធ្ងន់​លើផ្លូវ​ចិត្ត និង​ផ្លូវ​សារពាង្គកាយ ដោយសារតែ​ការផ្តើម​ចេញពី​សញ្ញា​ដូចជា ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ណា​ម្នាក់​…..​ជាដើម​។ ជាការ​ពិតណាស់ ជំងឺ​បាក់​ទឹកចិត្ត​នេះ បាន​ឆក់យក​ជីវិត​មនុស្ស ជាពិសេស​នារីៗ​មិនតិច​នាក់​ទេ កាលពីពេល​កន្លងមក​។​

​ជាក់ស្តែង ថ្មីៗ​នេះ នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល និង​សម្តែង​នូវ​ក្តី​អាណិត​សោកស្តាយ​ជាខ្លាំង នៅពេល​ដឹងថា នាង​បាន​ស្លាប់​ដោយសារតែ​ជំងឺ​បាក់​ទឹកចិត្ត​មួយ​នេះ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kim Meas កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ ម្សិលមិញ បាន​បង្ហោះ​ឲ្យ​ឃើញ​រូប​នារី​រងគ្រោះ ដោយ​ភ្ជាប់​នឹង​សំណេរ​យ៉ាង​ក្តុកក្តួល​ថា​៖ «story​បងស្រី​បង្ហោះ​មិនទាន់បាន​24​ម៉ោង​ផង មើលឃើញ​ពី​ទុក្ខ​និង​ភាពឈឺចាប់​របស់គាត់​ទេ នេះ​ណា​គាត់​បង្ហាញ​យ៉ាងច្បាស់ ។ បើ​មាន​សមាជិកគ្រួសារ​ណា​ម្នាក់​មាន​សភាព​ចិត្ត​មិនល្អ សូម​យកចិត្ត​ទុក្ខ​ដាក់​នឹង​គាត់​ផង ពួកគាត់​ក៏​មិន​ចង់​ឲ្យ​ខ្លួន​គាត់​ទៅជា​បែប​ហ្នឹង​ដែរ តែ​គាត់​គ្រប់គ្រង​ខ្លួនឯង​មិនបាន​កុំ​គិតថា ពួកគាត់​ជា​គាត់​ជា​បន្ទុក​អី ត្រឹម​ក្ដី​ស្រា​ឡាញ់ និង​ការយកចិត្តទុកដាក់​ប​ន្តិ​ច​បន្តួច សូម​ចែករំលែក​ដល់​គាត់​ផង​។ សុំទោស​គ្រួសារ​សាច់​ញា​ត្តិ​ជាមុន​ដែល​យក​រូប​បងស្រី Khoeung Chanthea មក​បង្ហាញ​បែបនេះ​។ សូម​ចូលរួម​សោកស្ដាយ​ពី​ការបាត់បង់​បងស្រី​ផង​»​។​

​សូមបញ្ជាក់ផងដែរថា នារី​ខាងលើ​មានឈ្មោះ ឃឿ​ង ច​ន្ធា មុខរបរ​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​តាកែវ ។ នាង​បាន​ចង ក​សម្លាប់ខ្លួន ដោយសារ​ជួប​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​ជា ៨ ព្រឹក ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ​ផ្សារ​ធំ​តាកែវ ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​៕

ដោយ​៖ លឹម ហុង​

spot_img
×