Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ត្រី ត្រូវបាន​ប្រទះឃើញ​ច្រើនលើក នា​ឆ្នេរសមុទ្រ​អ៊ីស្រាអែល រីឯ​រដ្ឋអំណាច​បាន​ប្រកាស​ផ្តល់​រង្វាន់ ១​លាន​ដុល្លារ សម្រាប់​អ្នក​ដែល​ចាប់​វា​បាន (​មាន​វីដេអូ​)

spot_img

​តាំងពី​ឆ្នាំ ២០០៩ មាន​ករណី​អម​នឹង​ភស្តុតាង​ជាច្រើន ពី​រឿង​មនុស្ស​ត្រី ត្រូវបាន​គេ​រាយការណ៍​នា​ប្រជុំជន Kirvat Yam ប្រទេស​អ៊ីស្រាអែល ជាហេតុ​នាំ​ឲ្យ​រដ្ឋអំណាច​ប្រចាំ​តំបន់​ប្រកាស​ផ្តល់​ប្រាក់រង្វាន់ ១ លាន​ដុល្លារ សម្រាប់​អ្នក​ដែល​ចាប់បាន “​ទេព​មច្ឆា​” មាន​តាំងពី​យូរលង់​នោះ​។​

​មនុស្ស​ត្រី​មាន​ពិត​ដែរឬទេ​? តើ​វា​ជា​ផលិតផល​នៃ​រឿងព្រេង​និទាន ឬ​ជា​ការ​ស្រមើ​ស្រ​ម៉ៃ​របស់​មនុស្ស​? ។ មុន​ពេល​និយាយ​ដល់​រឿង​នេះ គប្បី​រំលឹក​ដល់​រឿងនិទាន​ជា​ប្រលោមលោក ឬ​សិល្ប៍​និទានក្តី​របស់​មនុស្ស​ត្រី ពុំមែន​មាន​នៅ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ​។ ខឿនវប្បធម៌​របស់​ពិភពលោក​បាន​កត់ត្រា​រឿង​នេះ​ទុក​។​

​ជាអាទិ៍ ចម្លាក់​អាទិទេព​សមុទ្រ Oannes ដែល​ជា​និមិត្តរូប “​មនុស្ស​ត្រី​ប្រុស​” មាន​តម្កល់ទុក​នៅ​សារមន្ទីរ Lourve, Paris

​ជប៉ុន​ក៏​មាន​និមិត្តរូប​ទេព​មច្ឆា​ដែល​គេ​ហៅថា Ningyo

​គួររំលឹកថា មហាសាគរ​គ្របដណ្តប់​លើ​ផ្ទៃក្រឡា​ប្រមាណ ៧០% នៃ​ភពផែនដី​។ ប៉ុន្តែ​ផ្ទៃក្រលា​ប្រមាណ ៩៥% នៃ​មហាសមុទ្រ​ពុំ​ទាន់​ត្រូវបាន​គេ​ធ្វើការ​ចាប់​អារម្មណ៍​ធ​ញ​វើការ​សិក្សា​ស្រាវជ្រាវ​នៅឡើយ​ទេ ហេតុ​នេះ​ពុំ​អាច​និយាយថា វា​ជា​រឿង​និទាន ជាការ​ស្រមើ​ស្រ​ម៉ៃ​សោះឡើយ ព្រោះ​អ្វីៗ​គឺ​វា​អាច​! ។​

​នេះ​ជា​អាថ៌កំបាំង​មួយ​ត្រូវបាន​រក​ឃើញ​ក្នុង​ផ្ទៃក្រឡា ៥% របស់​មហាសមុទ្រ​។​

​ឆ្នេរសមុទ្រ​នៃ​ប្រជុំជន Kirvat Yam ប្រទេស​អ៊ីស្រាអែល ងាក​វិល​មក​ឆ្នាំ ២០០៩ នា​តំបន់​កម្សាន្ត​មួយ​កៀក​ឆ្នេរសមុទ្រ​អ៊ីស្រាអែល មាន​មនុស្ស​រាប់​សិប​នាក់ បាន​សម្លឹង​ឃើញ​សភាវៈ​ដូចជា​មនុស្ស​ត្រី​មួយ ហើយ​គេ​ក៏​បាន​រាយការណ៍​ឲ្យ​រដ្ឋអំណាច អ្នកនាំពាក្យ​ទីក្រុង Sky news ឈ្មោះ Natti Zilberman បាន​ប្រាប់​ឆា​ណែ​ល​ទូរទស្សន៍​ស្កា​យ​ញូ​ថា ៖ “​មាន​មនុស្ស​ជាច្រើន បាន​ប្រាប់​យើងខ្ញុំ​ថា ពួក​គេ​ប្រាកដជា​បាន​សម្លឹង​ឃើញ​មនុស្ស​ត្រី​ម្នាក់ ហើយ​ព័ត៌មាន​នៃ​ជំនួប​បែបនេះ​ឯករាជ្យ​ពី​គ្នា​”​។​

​តាម​កាសែត IsraelNationalNews.com ដែល​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ពេលនោះ សរសេរ​ពី​សាក្សី​ម្នាក់​ឈ្មោះ Shlomo Cohen ថា “​ខ្ញុំ​កំពុង​អង្គុយ​លេង​ជាមួយ​មិត្តភក្តិ​ស្រាប់តែ​ក្រឡេកឃើញ​ស្ត្រី​ម្នាក់​ដេក​លេង​លើ​ឆ្នេរ​ខ្សាច់​ក្នុង​ឥរិយាបថ​មួយ​ដ៏​ចម្លែក​” ដំបូង​ខ្ញុំ​គិតថា នាង​ជា​នារី​ម្នាក់​កំពុង​ដេក​ហាលថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​គ្រា​ដែល​ពួក​ខ្ញុំ​បាន​ដើរចូល​ទៅ​ជិត​នោះ ស្រាប់តែ​នាង​បាន​លោត​ចុះ​ទឹក ហើយ​បាត់​ស្រមោល​សូន្យឈឹង​តែម្តង ។ ហើយ​ពេល​ដែល​នាង​កំពុង​លោត​ខ្ញុំ​បានឃើញ​កន្ទុយ​របស់​នា​ង​វែង​។ ក្នុង​ចំណោម​ពួក​ខ្ញុំ​យ៉ាង​តិច​មាន​មនុស្ស​ចំនួន ៥​នាក់ ដែល​បាន​សម្លឹង​ឃើញច្បាស់ ហើយ​អាច​ធ្វើជា​សាក្សី​បាន​។​

​មកទល់ពេលនេះ នៅ​ប្រជុំជន Kirvat Yam មាន​របាយការណ៍​ពី​ជំនួប​នឹង​មនុស្ស​ត្រី​រាប់សិប​លើក​មក​ហើយ​។ មកទល់​ពេល​នេះ​រដ្ឋ​អំណាច​តំបន់​បាន​សម្រេចចិត្ត​ប្រកាស​ផ្តល់​រង្វាន់ ១​លាន​ដុល្លារ ចំពោះ​អ្នក​ដែល​ចាប់​បាន​សភាវៈ ១ នេះ​។​

​ជឿ​ឬ​មិន​ជឿ​អាស្រ័យ​លើ​ប្រិយមិត្ត​អ្នកអាន !​

spot_img
×