Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាង​អី​បាន​ហ្នឹង​! គូស្នេហ៍​ឥណ្ឌា​១​គូ​លួច​សា​ហាយ​ស្មន់​ផិតក្បត់​ប្តី​-​ប្រពន្ធ ទីបំផុត នាំគ្នា​ទៅ​បញ្ចប់ជីវិត​រួមគ្នា​ក្នុងព្រៃ ព្រោះតែ​មិនអាច​ទ្រាំ​ភាពអាម៉ាស​ក្នុងសង្គម​

spot_img

​ឥណ្ឌា​៖ ស្ត្រី​ម្នាក់ និង​គូស្នេហ៍ ដែល​សុទ្ធ​តែមាន​ប្តី​ប្រពន្ធ​ដូចគ្នា ត្រូវបាន​រកឃើញ​សម្លាប់ខ្លួន នៅក្នុង​ព្រៃ Anatagiri ស្រុក Vikarabad ប្រទេស​ឥណ្ឌា បន្ទាប់​រយៈពេល ២៧ ថ្ងៃ នៃ​ការបាត់​ខ្លួន​របស់​ពួកគេ​។ ហើយ​ពេលនេះ សាកសព​របស់​ពួកគេ បន្សល់ទុក​តែ​គ្រោងឆ្អឹង បំណែក​ស្បែក​ក្រៀម​ស្វិត និង​ក្បាល​ខាង​ប្រុស​នៅ​អាច​មើល​ស្គាល់ ខណៈ​ព្យួរ​នឹង​ដើមឈើ​។​

​សាកសព​ខាង​ប្រុស ដែលមាន​ឈ្មោះថា Janagam Mahender អាយុ ៣៨ ឆ្នាំ បាននិងកំពុង​រស់នៅ​ជាមួយ​ប្រពន្ធ​កូន នៅក្នុង Dharoor ។ ចំណែក​សាកសព​ខាង​ស្រី​មាន​ឈ្មោះថា Shivanila អាយុ ៣៦ ឆ្នាំ មកពី​ភូមិ Indol ។ ពួកគេ​ទាំងពីរ​ត្រូវបាន​ដឹងថា បាន​លួច​សហាយ​ស្មន់នឹងគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។ ហើយ​រឿងរ៉ាវ​ផិតក្បត់​នេះ ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​លេចលឺ​ដល់​ប្តី​-​ប្រពន្ធ​របស់​អ្នក​ទាំងពីរ​រៀងៗ​ខ្លួន​ផងដែរ​។​

​ដោយសារតែ​រឿងនេះ​កាន់តែ​ផ្ទុះ​កក្រើក​ខ្លាំង​ឡើងៗ ទីបំផុត អ្នក​ទាំងពីរ​ក៏បាន​ពង្រត់គ្នា ដោយ​ពុំបាន​ប្រាប់​អ្នកណា​ដឹង​ឡើយ​។ គ្រួសារ​ទាំងសងខាង ដែល​ពុំ​បានដឹង​អំពី​បញ្ហា​នេះ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​ប៉ូលីស ចំពោះ​ករណី​បាត់​ខ្លួន​របស់​ពួកគេ​។​

​ការស៊ើបអង្កេត​ត្រូវបាន​ធ្វើឡើង ដោយ​ផ្អែកលើ​សញ្ញា​ទូរស័ព្ទ​របស់​អ្នក​ទាំងពីរ ហើយ​វា​ត្រូវបាន​បញ្ជាក់ថា ពួកគេ​កំពុង​នៅក្នុង​តំបន់​ព្រៃ Anantagiri​។ ទោះយ៉ាងណា បន្ទាប់ពី​ពេលនោះ ទូរស័ព្ទ​របស់​ពួកគេ​ក៏ត្រូវ​បាន​បិទ​។​

​ទោះយ៉ាងណា នៅ​ព្រឹក​ថ្ងៃអាទិត្យ ក្រុម​អ្នករុករក​បាន​ប្រទះឃើញ​សាកសព​អ្នក​ទាំងពីរ ស្ថិតក្នុង​ស្ថានភាព​រលួយ​ក្រៀម​ស្វិត​ទៅហើយ ខណៈ​ព្យួរ​នៅ​នឹង​ដើមឈើ​។ គេ​បាន​ជឿថា Mahender និង Shivani បាន​ចូលមក​ក្នុងព្រៃ​នេះ​នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២០ និង​បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​រួមគ្នា​តែម្តងទៅ​។ បើ​គិត​ចាប់តាំងពី​ថ្ងៃ​បាត់​ខ្លួន រហូតមកទល់​ពេលនេះ នោះ​ពួកគេ​បានសម្លាប់​ខ្លួន គឺមាន​រយៈពេល​ជិត​១​ខែ​ហើយ​។​

​នៅ​កន្លែងកើតហេតុ ប៉ូលិស​បាន​រកឃើញ​ក​ង់​មួយគ្រឿង និង​ទូរស័ព្ទ​២​គ្រឿង​។​

​ទាក់ទង​នឹង​រឿងនេះ គ្រួសារ​អ្នក​ទាំងពីរ​បាន​ប្រាប់​ប៉ូលិស​ថា ពួកគេ​បានដឹង​អំពី​អំពើ​ប្រាសចាក​សីលធម៌ ហើយ​ពួកគេ​ទាំងពីរ បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​បែបនេះ ក៏​ព្រោះតែ​មិនអាច​ទ្រាំ​នឹង​ភាពស្មោកគ្រោក​របស់​ពួកគេ​នៅ​សង្គម​បាន​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ sakshi)

spot_img
×