Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយ​រវល់​ការងារ កូន​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់​

spot_img

ស្ទឹងត្រែង​:​កូនស្រី​ខ្មែរ​អ៊ីស្លាម​ម្នាក់​បាន​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់ ខណៈពេល​ឪពុកម្តាយ​រវល់​ការងារ​នៅ​ខាងក្រៅ​ផ្ទះ​។ ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ចំណុច​
​ភូមិ​រិទ្ធី​សែន​ជ័យ​(​ភូមិ​ឧបសម្ព័ន្ធ​) ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង វេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០​។​


លោក ហេង ណាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​និយាយ​ឲ្យ​ដឹងថា នៅ​ភូមិ​រិទ្ធី​សែន​ជ័យ​
​មាន​ករណី​ក្មេង​លង់ទឹក​ស្រះ​។ ក្មេងស្រី​រងគ្រោះ​មានឈ្មោះ យ៉ា​ហ្វី​នី ភេទ​អាយុ ៨​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

ឪពុកម្តាយ​ក្មេងស្រី ទើបនឹង​ទៅ​ជួល​ផ្ទះ​ប្រកបមុខរបរ​ជាជាង​ដំ​ដែក​កាំបិត នៅ​ភូមិ​រិទ្ធី​សែន​ជ័យ​១​។ ពេល​ឪពុកម្តាយ​រវល់​ដំ​ដែក កូន​ពីរ​នាក់​ដើរលេង​ក្បែរ​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​។ ពេលនោះ​កូនស្រី​ច្បង ចុះ​លេង​ទឹក​រអិល​ជើង​លិច​ក្នុង​ទឹក​។ ទម្រាំ​ឪពុកម្តាយ​ដឹង​កូនស្រី​បាត់​បង់ជីវិត​បាត់ទៅហើយ​៕

ដោយ​:​សុខុម​

spot_img
×