Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ស្តីទី ៖ សមត្ថកិច្ច​ត្រូវអនុវត្ត​ច្បាប់​ឲ្យបាន​តឹងរឹង ចំពោះ​អ្នក​ជិះ​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព​

spot_img

ភ្នំពេញ ៖ ក្រសួង​មហាផ្ទៃ​នឹង​ចុះ​ចែក​មួកសុវត្ថិភាព​ប្រាំ​ម៉ឺន​បន្ថែមទៀត ដល់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ឆ្នាំ​២០១៨​នេះ ខណៈ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ជាពិសេស​សមត្ថកិច្ច​ត្រូវ​រក​វិធានការណ៍​ជា​ជំហានៗ ដើម្បី​ឲ្យមាន​ភាពសមស្រ​ប ដើម្បី​អនុវត្ត​ច្បាប់​ឲ្យបាន​តឹងរឹង ចំពោះ​អ្នក​ជិះ​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព​។

ថ្លែង​នៅក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ឋផល​ការងារ​សុវត្ថិភាពច​រាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អះអាង​ថា ដើម្បី​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​នៅ​កម្រិត​ទាប គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នឹង​ចុះ​ចែក​មួកសុវត្ថិភាព​ដល់​ពលរដ្ឋ​ខ្មែរ​ប្រាំ​ម៉ឺន​បន្ថែមទៀត ហើយ​មិនតែប៉ុណ្ណោះ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ក៏​ត្រូវតែ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ឲ្យបាន​ខ្លាំងក្លា​បន្ថែម​ទៀត​ផង​ដែរ ប៉ុន្តែ​មិន​ត្រូវ​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការ​អាក់អន់ចិត្ត​ពេល​ចុះ​អនុវត្តន៍​នោះឡើយ ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា “​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ ត្រូវ​បង្កើន​ការ​រឹតបន្តឹង ចំពោះ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ឲ្យបាន​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ដើម្បី​ជាការ​ពញ្ញាក់​ស្មារតី​ពួកគាត់ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា ព្រោះថា​អត្រា​គ្រោះថ្នាក់ និង​ស្លាប់​ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ ជាក់ស្តែង​ដូច​អ្វី​ដែល​សមត្ថកិច្ច​បាន​នឹង​កំពុង​ធ្វើ​ក្នុងពេល​បច្ចុប្បន្ន​ចំពោះ​អ្នកជិះ​ម៉ូតូ​ដែល​មិន​ពាក់មួក “​។​

​ចំពោះ​អ្នក​ជិះ​ម៉ូតូ​ដែល​មិន​ពាក់​មួកសុវត្ថិភាព​នេះ គឺ​សមត្ថកិច្ច​ក្នុងពេល​បច្ចុប្បន្ន​នេះ គឺ​ធ្វើ​ការឃាត់​ម៉ូតូ​យក​ទៅ​ទុក​មុន​ធ្វើ​ការពិន័យ ពីព្រោះ​ថា​ការបាត់បង់​ម៉ូតូ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយសារ​តែ​កំណើន​នៃ​ម៉ូតូ​ដែល​ចាប់បាន​នេះ​គឺ​មាន​ចំនួន​ច្រើន ដែល​វា​មិន​សមស្រប​ទៅ​នឹង​កន្លែង​ដែល​ត្រូវ​ទុកដាក់​ម៉ូតូ​ទាំងនេះ ហើយ​គ្រប់​ខេត្ត​ទាំងអស់ មិន​ថា​នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ គឺ​ត្រូវ​ធ្វើការ​វិធី​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ ធ្វើយ៉ាងណា​រួមគ្នា​កិច្ច​សិក្សា និង​ដោះស្រាយ​បញ្ហា​នេះ នេះ​ជា​លើកឡើង​របស់​សម្តេច​ក្រ​ឡា​ហោម​ស ខេង ។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ថា អ្នកបើកបរ​តាម​ដងផ្លូវ​សាធារណៈ​គ្មាន​ស្មារតី​គោរព​ច្បាប់​ចរាចរណ៍​ទេនោះ បើ​ទោះបី​មាន​ការ​រឹតបន្ដឹង​ច្បាប់​យ៉ាងណាក៏ដោយ ក៏​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ដ​កើតមាន​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​ពួកគាត់​អ្នក​ប្រើ​ម៉ូតូ អ្នកប្រើប្រាស់​ផ្លូវ អ្នកប្រើប្រាស់​ឡាន​ទាំងអស់​ហ្នឹង បើសិនណា​ជា​គាត់​គ្មាន​ស្មារតី​គោរព​ច្បាប់​ទេ ចង់​យើង​ធ្វើ​មិច​ក៏​នៅតែ​គ្រោះថ្នាក់ អីចឹង​ទេ​កាល​ដែល​យើង​យកចិត្តទុកដាក់ ដើម្បី​នឹង​ប្រមូលផ្ដុំ​ផ្សព្វផ្សាយ អប់រំ​ច្បាប់​នេះ គឺជា​ការត្រឹមត្រូវ​ហើយ ដែល​ទិសដៅ​ក៏​មាន​រំលឹក​អំពី​បញ្ហា​នេះ​ដែរ​”​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ក្រៅ​ពី​បញ្ហា​ទាំងអស់នេះ ក៏​នៅ​មាន​បញ្ហា​រួមផ្សំ​ផ្សេងទៀត ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា ការផ្សព្វផ្សាយ​អប់រំ​មិនទាន់​បាន​ទូលំទូលាយ ការ​រឹតបន្ដឹង​ច្បាប់​មិន​ទាន់​មាន​និរន្ដរភាព មិនទាន់​ម៉ឺងម៉ាត់ មិន​ទាន់​ព្រមៗ​គ្នា ឬ​នៅ​ខ្លាច​ប៉ះពាល់​អារម្មណ៍​របស់​ប្រជាជន ការរក្សា​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​មិនទាន់​បាន​ល្អប្រសើរ និង​ការ​ផ្លាកសញ្ញា​តាម​ដងផ្លូវ មិនទាន់​បាន​គ្រប់គ្រាន់​។​ល​។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បានឲ្យដឹងថា ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៧ មាន​ចំនួន​៣៨១៥​លើក មាន​ការថយចុះ បើ​ធៀប​ជា​មួយ​ឆ្នាំ​២០១៦ ដែល​មាន​គ្រោះថ្នាក់​ចំនួន​៤០២៩​លើក ។ ប៉ុន្តែ អ្នកស្លាប់​មាន​ការកើនឡើង​រហូតដល់​ជាង​៦០​នាក់ ក្នុងនោះ​អត្រា​អ្នកស្លាប់ ដោយ​គ្មាន​ពាក់មួក​សុវត្ថិភាព​រហូត​ដល់​ជាង​៨០​ភាគរយ ។​

​របាយការណ៍​បាន​បន្តថា ចំនួន​ម៉ូតូ​ខូចខាត​ឆ្នាំ​២០១៧ មាន​ចំនួន​៣៩៣៥ គ្រឿង បើ​ធៀប​ឆ្នាំ​២០១៦ ចំនួន​នេះ​មាន​ការថយចុះ ដោយ​ឆ្នាំ​២០១៦ មាន​ចំនួន​៤១៩១​គ្រឿង ។ ចំនួន​រថយន្ត​តូច​ខូចខាត​ឆ្នាំ​២០១៧​មាន​ចំនួន ១៥០៨​គ្រឿង សម្រាប់​ឆ្នាំ​២០១៦​មាន​ចំនួន​១៥៤២​គ្រឿង បើ​ប្រៀបធៀប គ្នា​ចំនួន​នេះ​មាន​ការថយចុះ ។ ចំនួន​រថយន្ត​ធំ​ខូចខាត​ឆ្នាំ​២០១៧​មាន​ចំនួន ៧៦៧​គ្រឿង ឆ្នាំ​២០១៦​មាន​ចំនួន​៣១១​គ្រឿង ចំនួន​នេះ​មាន​ការថយចុះ ។ ចំនួន​អ្នក​ថ្មើរជើង​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៧​មាន​ចំនួន​៤០៨​នាក់ មាន ការកើនឡើង​បើ​ធៀប​ជាមួយ​ឆ្នាំ​២០១៦​មាន​ចំនួន​៣៩៤​នាក់ ។ សម្រាប់​អ្នក ដែល​មិន​បាន​ពាក់មួក​សុវត្ថិភាព​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៧​មាន​ចំនួន ២៧៩៦​នាក់ បើ​ធៀប​ជា​មួយ​មាន​ថយចុះ ខណៈ​ឆ្នាំ​២០១៦​មាន​ចំនួន ២៩០៤​នាក់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×