Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ ព្រមាន​ដល់​អធិការ​ស្រុក​ចំនួន​៣ ដែល​យឺតយ៉ាវ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​

spot_img

​តាកែវៈ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានធ្វើ​ការព្រមាន​ដល់​អធិការ​ចំនួន ៣​ស្រុក ​មានស្រុក​គីរីវង់ ស្រុក​ទ្រាំង និង​ក្រុង​ដូន​កែវ ដែលមាន​ការយឺតយ៉ាវ​លើ​សំណុំរឿង​បទល្មើស​ព្រហ្មទណ្ឌ​ក្នុងការ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដែល​បង្ករ​ហេតុ​ហើយ បាន​រត់គេចខ្លួន ដូច្នេះ​ចាប់ពីពេលនេះ​តទៅ​បើ​នៅតែ​បង្ក្រាប​មិនបាន​ឬ​មានការ​យឺតយ៉ាវ​លើ​សំណុំរឿង និង​គ្រប់គ្រង​ធានា​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មិនបាន​អស់លោក​និង​ត្រូវមាន​អ្នក​ជំនួស​ទៅលើ​ការងារ​នេះ​ជាក់​ជាមិនខាន ។

​ឯកឧត្តម​ស្នងការ​ថ្លែង​បែបនេះ នៅក្នុង​កម្មវិធី​ប្រជុំ​បូកសរុប​ការងារ ប្រកាស​តែងតាំង ផ្ទេ​ភារកិច្ច និង​បំពាក់​ឋានន្តរស័ក្តិ ​តាំង​សុ​ប​ជូន​ដល់​មន្ត្រី​នរគ​ជាតិ​ចំនួន ១៦១​រូប និង​មាន​ផ្តល់ជូន​នៅ​ប័ណ្ណសរសើរ ​ជូន​ដល់​មន្ត្រីនគរបាល​ដែល​បម្រើ​ការងារ​មាន​ស្នាដៃ​ល្អ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ២៧ ​ខែឧសភា ឆ្នាំ​២០២០​នេះ ។

​ឯកឧត្តម​ស្នងការ​លោក​បាន​បន្តថា គ្រប់​អធិការ​គ្រប់​ស្រុក​និង​ក្រុង ត្រូវតែ​ពិនិត្យឡើងវិញ​ចំពោះមុខ​សញ្ញា​ដែល​វិលត្រឡប់​ចូលមក​ស្រុកកំណើត ជាពិសេស​ជនបរទេស ធ្វើការ​តាមដាន​ឲ្យ​ជាប់​លើ មុខសញ្ញា​ដែលមាន​ការសង្ស័យ​និង​ធ្វើការ​យ៉ា​ម​កាម​ល្បាត​នៅតាម​ចំណុច​គោលដៅ​សំខាន់ៗ ​ដើម្បី​រក្សា​ឲ្យ​បាន​នៅ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ មិនត្រូវ​ឲ្យ​មាន​បទ​ល្លើស​ដែល​កើតមាន​ហើយ​បង្ក្រាប​មិនបាន​នោះទេ ត្រូវតែ​ស្វះស្វែង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​បង្ក យកមក​ផ្តន្ទាទោស​ទៅតាម​នីតិវិធី​ឲ្យ​បាន​ដើម្បីអោយ​ពលរដ្ឋ​លោក​កាន់​តែមាន​ជំនឿ​ទុកចិត្ត​មកលើ​សមត្ថកិច្ច​នគរ​បាល​យើង ។

​ក្នុងនោះដែរ​ លោកស្នងកា​រ​បាន​ជំរុញ​ឲ្យ​ស្នងការរង​ទទួល​ផែន​សន្តិសុខ​ផ្ទៃក្នុង​ត្រូវ​បន្ត​ស្វែងយល់ និង​ក្តាប់​សភាព​ការ​ជុំវិញ​មូលដ្ឋាន​ឲ្យ​ខ្ជាប់ខ្ជួន ទៅលើ​ការងារ និង​សកម្មភាពរ​បស់ជនស​ង្ស័​យ មួយចំនួន ដែល​កំពុង​សម្ងំ​គ្រោង​និង​មាន​គោលបំណង​ធ្វើ​សកម្មភាព​នានា ដែល​បង្ក​ឲ្យ​អសន្តិសុខ បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច​ដល់​ព​ល​រដ្ឋ​ត្រូវ​ទប់ស្កាត់​អោយបាន​ជាមុន ៕​

ដោយ​៖ តាកែវ​

spot_img
×