Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ដួង វណ្ណា​នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គីភ័យ ១ គ្រួសារ​នៅ​ស្រុក​ស្វាយជ្រំ​

spot_img

ខេត្តស្វាយរៀងៈ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោកស្រី ដួង វណ្ណា ប្រធានកិត្តិយស​សាខា និង​សហការី នៅ​រសៀល​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា ចុះសួរសុខទុក្ខ និង​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គីភ័យ ១ គ្រួសារ ឈ្មោះ រាម យ៉ា​ត អាយុ ៦៦ ឆ្នាំ រស់នៅ​ភូមិ​ជៀស​ឫស្សី ឃុំ​កំពង់ចំឡង មូលហេតុ​ដោយសារ​រាល​ភ្លើងចង្ក្រាន​ពេល​ដាំបាយ​នៅលើផ្ទះ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ទំហំ​ផ្ទះ ៤​គុណ​៦​ម៉ែត្រ ដំបូល​ស័ង្កសី ជញ្ជាំង​ស្លឹក ខូចខាត​ទាំងស្រុង​រួម​នឹង​សម្ភារ​ប្រើប្រាស់ ។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោកស្រី ដួង វណ្ណា បាន​ចូលរួម​សោកស្តាយ​នូ​ការបាត់បង់​ផ្ទះសម្បែង សម្ភារ​ប្រើប្រាស់​នាពេលនេះ និង​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​គ្រួសារ​រងគ្រោះ​ទាំងអស់​ដោយ​ក្តី​នឹករលឹក ។​

ជាមួយគ្នានេះ​លោកស្រី​ក៏បាន​បញ្ជាក់ថាៈ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទៅ ទោះបី​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ ហើយ​ការចុះ​ជួយសង្គ្រោះ​ទៀតសោត គឺធ្វើឡើង​ដោយ​មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

​ជាមួយគ្នានេះ​ផងដែរ លោកស្រី ដួង វណ្ណា ក៏បាន​លើកទឹកចិត្ត​ដល់​គ្រួសារ​រងគ្រោះ​សូមកុំ​អស់សង្ឃឹម ត្រូវ​មានការ​សាមគ្គីភាព​ក្នុង​គ្រួសារ ត្រូវ​ពង្រឹង​ជីវភាព​បន្ថែមទៀត ដោយ​ខិតខំ​ធ្វើការ​រកប្រាក់​ចំណូល​តាម​ជំនាញ​រៀងៗ​ខ្លួន ព្រោះ​អំណោយ​ដែល​បាន​ផ្តល់ជូន​ពេលនេះ អាចជួយ​សម្រាល​ការលំបាក​បាន​មួយគ្រា​តែប៉ុណ្ណោះ លោកជំទាវ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ភ្លើង ទៀន ធូប ចង្ក្រាន និង​ចរន្តអគ្គិសនី ដែលជា​ប្រភព​នៃ​គ្រោះថ្នាក់ និង​ត្រូវ​ត្រៀម​ឧបករណ៍​ពន្លត់​អគ្គិភ័យ និង​ទឹក​នៅក្នុង​ពាង​ជាប់​ជាប្រចាំ ។

​លោកស្រី​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ភូមិ ឃុំ ត្រូវ​សហការគ្នា​ជួយ​រៀបចំ​សាងសង់​ផ្ទះ​គាត់​ដើម្បី​ជា​ជម្រក​សម្រាប់​ស្នាក់នៅ​បន្ត ។ អំណោយ​ដែល​បានផ្តល់​ជូន​រួមមាន​៖ អង្ករ ៥០ គ​.​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេល​បត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១ និង​ថវិកា ៤០០,០០០ រៀល លោកជំទាវ​ក៏បាន​នាំយក​ថវិកា​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបត្ថម្ភ បន្ថែម​ដល់​គ្រួសារ​រងគ្រោះ​ចំនួន ៥០០,០០០ រៀល ផងដែរ​៕​

ដោយ​៖ វ៉ៃ​កូ​

spot_img
×