Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កល​ល្បិច​ឧស្សាហកម្ម​ថ្នាំជក់​

spot_img

​ភ្នំពេញ​៖ ក្នុង​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ៣១ ឧសភា ២០២០ អង្គការ​សុខភាព​ពិភពលោក បានចេញ​ផ្សាយ​អត្ថបទ​មួយ​ស្ដីពី​ការ ការពារ​យុវជន​ពី​កលល្បិច​របស់​ឧស្សាហកម្ម​ថ្នាំជក់ និង​បង្ការ​យុវជន​កុំឲ្យ​ប្រើប្រាស់​ថ្នាំជក់​និង​សារធាតុ​នីកូទីន ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH) នៅ​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២០​។​

​កលល្បិច​ឧស្សាហកម្ម​ថ្នាំជក់ មានដូចជា​៖ ការប្រើប្រាស់​រសជាតិ​ដើម្បី​ទាក់ទាញ​យុវជន ។ យុទ្ធនាការ​ផ្សព្វផ្សាយ​ថា​ផលិតផល​ថ្នាំជក់​របស់ខ្លួន​ថា ជា​ផលិតផល “​កាត់បន្ថយ​គ្រោះថ្នាក់​” ឬ “​មាន​អនាម័យ​ជាង​” បារី​ធម្មតា ដោយ​គ្មាន​ការ​បញ្ចាក់​លក្ខណៈ​វិទ្យាសាស្ត្រ ។ ឧបត្ថម្ភ​ដល់​តារា​/​ជន​មាន​ឥទ្ធិពល និង​ការឧបត្ថម្ភ​កម្មវិធី​ប្រកួត​ម៉ាក​ផលិតផល ដែល​ផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់​និង​ផលិតផល​នីកូទីន​។ លក់​បារី​រាយ​ក្នុង​មួយ​ដើមៗ ដែល​ធ្វើ​ឲ្យ​បារី​មានតម្លៃ​ទាប និង​ងាយស្រួល​សម្រាប់​សិស្សានុសិស្ស​ទិញ​ផលិតផល​ថ្នាំជក់ និង​ផលិតផល​នីកូទីន​បាន​។ ស្វែងរក​ទីផ្សារ​ផលិតផល​ថ្នាំជក់​ដោយ​ប្រយោល​តាមរយៈ ខ្សែភាពយន្ត កម្មវិធី​ទូរទស្សន៍ កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​អ៊ីនធឺណិត​។​ល​។​

​គួរ​បញ្ជាក់ថា តាមរយៈ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ ពី​ការវិនិយោគ​លើ​ការត្រួតពិនិត្យ​ថ្នាំជក់​នៅ​កម្ពុជា​ឆ្នាំ​២០១៩ របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ អង្គការ​សុខភាព​ពិភពលោក និង​លេខាធិការដ្ឋាន​នៃ​អនុសញ្ញា ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ចំនួន ១៥.០០០ នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដែល​៣៣%​នៃ​អ្នកស្លាប់​ទាំងអស់ កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទាប​បំផុត​។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់​ថ្នាំជក់ បណ្តាល​ឲ្យ​ខាតបង់​ទឹកប្រាក់​ចំនួន $649 លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង 3% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​។

​កលល្បិច​របស់​ឧស្សាហកម្ម​ថ្នាំជក់​ជា​ទង្វើ​ល្មើសច្បាប់ ដូចនេះ រដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដោយ​ធ្វើការ​ផាកពិន័យ​ចំពោះ​ការប្រព្រឹត្ត​បទល្មើស ចំពោះ​និតិ​បុគ្គល​ដែល​ធ្វើ​ខុស ដូចជា​ក្រុមហ៊ុន​ថ្នាំជក់​ដែល​នៅតែ​បន្ត​បំពាន និង​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ជាដើម​។​

​តាម​ការសិក្សា​ពី ការអង្កេត​ស្ដីពី​ការអនុវត្ត​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឆ្នាំ​២០១៩ បាន​បង្ហាញថា មាន​បារី​ប្រមាណ ៣០% ដែល​ដាក់តាំង​លក់​លើ​ទីផ្សារ ពុំមាន​បោះ​ពុ​ម្ភ​សារ​ព្រមាន​សុខ​ភាពជា​ភាសា​ខ្មែរ​និង​រូបភាព ហើយ​បារី​៥៨%​ដែល​លក់​លើ​ទីផ្សារ ពុំមាន​តែមប្រិ៍​ពន្ធ​នោះទេ​។ ការសិក្សា​នេះ​ក៏បាន​បញ្ជាក់ថា មានការ​ផ្សាយពាណិជ្ជកម្ម​បារី​ប្រមាណ​២០% និង​ការផ្ដល់​សម្ភារ​ផ្សាយពាណិជ្ជកម្ម និង​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​លក់​បារី ទៅអោយ​អ្នកលក់​បារី​ជាច្រើន​៕

ដោយ​៖​កូ​ឡាប​

spot_img
×