Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​ម្នាក់ អង្គុយ​ចុច​ទូរស័ព្ទ​សុខៗ ដួល​ស្លាប់ នៅក្នុង​បន្ទប់​នៃ​អគា​រយៀក​ថៃ​

spot_img

​ភ្នំពេញ : បុរស​ម្នាក់​អង្គុយ​ចុច​ទូរស័ព្ទ​សុខៗ ស្រាប់តែ​ដេក​សន្លប់​ស្ដូកស្ដឹង ធ្វើ​ឲ្យ​មិត្តភក្តិ​ភ័យ​ស្លន់ស្លោ និង​រត់​ឲ្យ​គេឯង​ជួយ ។ ក្រោយមក​រថយន្ត​សង្គ្រោះ​មក​ដឹក តែ​ចៃដន្យ​អកុសល​បុរស​ជនជាតិ​ចិន​ម្នាក់​នោះ បាន​ដេកស្លាប់ ក្នុង​បន្ទប់​ទៅហើយ បង្ក​ការភ្ញាក់ផ្អើល កាលពី​យប់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ ២០២០ នៅ​អាគា​រយៀក​ថៃ​បន្ទប់​លេខ ១០០៣ ជាន់​ទី​១០ តាមផ្លូវ វី​ថី​ព្រះ​នរោត្តម​ក្រុម​៦៤ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន ។​

​សព​ជនរងគ្រោះ​ឈ្មោះ LIN YIZE ភេទ ប្រុស ជនជាតិ​ចិន អាយុ ២៤ ឆ្នាំ មុខរបរ ភ្នាក់ងារ​ត​បណ្តាញ អ៊ីនធឺណិត កាន់​លិខិតឆ្លងដែន​លេខ​EA2538162 ។​

​ប្រភព​ព័​ត៍​មានបាន​ឲ្យ​ដឹងថា មុន​កើតហេតុ​បុរសរងគ្រោះ និង​មិត្តភក្តិ​កំពុង​ចុច​ទូរស័ព្ទ​លេង ស្រាប់តែ​រងគ្រោះ​សន្លប់​នៅលើ​កៅអីអង្គុយ ហើយក៏​មានការ​តក់ស្លុត​ប្ដឹង​ទៅខាង​អ្នកគ្រប់គ្រង​អគារ សុំ​អន្តរាគមន៍​រថយន្ត​សង្គ្រោះ ក្រោយមក​ក៏​រថយន្ត​សង្គ្រោះ​មកដល់ គ្រូពេទ្យ​ក៏បាន​ប្រាប់​មក​វិ​ញា បាន​ដាច់ខ្យល់​ស្លាប់ រួច​អ្នក​ក្រុម​គ្រង​អគារ​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍ ដើម្បី​ចាក់​មក​ត្រួតពិនិត្យ​សព​រងគ្រោះ​។​

​នគរបាល​បាន​បញ្ជាក់ថា ពិតប្រាកដ​ជាមាន​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់ ក្នុង​អគារ​ខាងលើ​មែន តែ​កើតហេតុ​កាល​វេលា​ម៉ោង​១​និង​០០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ តែ​នគរបាល​យើង​ទទួលបាន​ព័ត៌មាន​ព្រឹក​ឡើង ទើប​ចុះមក​ត្រួតពិនិត្យ និង​សហការ​ជាមួយ​ការិយាល័យ​បច្ចេកទេស​កោសល្យវិច័យ​ស្នងការ​រាជធានី​ភ្នំពេញ តាម​សន្និដ្ឋាន​របស់លោក​ឧក​ញ៉ា​វិ​ជ្ជ​បណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង (​ជំងឺ​បេះដូង​) មាន​ជំងឺ​បេះដូង​ផង​ សព​ជនរងគ្រោះ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​ទំនាក់ទំនង​ទៅខាង​ស្ថានទូត​ស្វែងរក​គ្រួសារ​តាម​ក្រោយ​ទៀត ៕​

ដោយ ៖​កូ​ឡាប​

 

spot_img
×