Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ដែល​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​ឲ្យ​ដើរ​សុំទាន តាម​គោលដៅ​ភ្លើងស្តុប

spot_img

​ភ្នំពេញ​៖ នគរ​បាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ ក្នុង​រូបភាព​ឲ្យ​ក្មេងៗ​ដើរ​សុំទាន នៅ​ចំណុច​ក្នុង​ផ្សារ តាម​គោលដៅ​ភ្លើងស្តុប ដើម្បី​យកលុយ​ឲ្យ​ខ្លួន ។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ សមត្ថកិច្ច បាន​សង្គ្រោះ​កុមារ​រងគ្រោះ​ចំនួន ៦​នាក់ ក្នុងនោះ​ទារក​ចំនួន ២​នាក់​។

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៩ ព្រឹក កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចុះ​អនុវត្ត​ចំណារ​អនុញ្ញាត​ឲ្យ​បង្ក្រាប​ជាក់ស្តែង​លេខ ០៨២ អ​.​យ​.​ជ ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ របស់លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ៖ ១. ឈ្មោះ ឆែ ធឿន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ស្នាក់នៅ​ភូមិ អន្ទុង​៤ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​មុខរបរ​មិន​ពិតប្រាកដ ។ ២. ឈ្មោះ នួន ទូច ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ អន្ទុង​៤ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​មុខរបរ​មិន​ពិតប្រាកដ ។​

​សមត្ថកិច្ច​បាន​សង្គ្រោះ​កុមារ​រងគ្រោះ​ចំនួន ៦​នាក់ (​ស្រី ៣​នាក់​) ក្នុងនោះ​ទារក​ចំនួន ២​នាក់ ប្រុស ករណី កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ (​ក្នុង​រូបភាព​ដើរ​សុំទាន​) នៅ​ចំណុច​ក្នុង​ផ្សា​របឹង​ឈូក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មកកាន់​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ ។

​បច្ចុប្បន្ន​ការិយាល័យ​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​កុមារ​រងគ្រោះ​ចំនួន ៦​នាក់ (​ស្រី ៣​នាក់​) ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕

​ដោយ​៖​កូ​ឡាប​


spot_img
×