Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​Covid-19 ជា​ឱកាស​ពួក​ឧក្រិដ្ឋ​គ្រឿងញៀន​ក្នុងស្រុក ធ្វើ​សកម្មភាព​ល្មើសច្បាប់​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ជាង​មុន

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ ស្នើសុំ​ប្រទេស​ហត្ថលេខី​មហា​អនុតំបន់​ទន្លេមេគង្គ​ទាំងអស់ បន្ត​អនុវត្ត​ផែនការ​សកម្មភាព ត្រួតពិនិត្យ​គ្រឿងញៀន អនុតំបន់​ទី​១១​។ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ មន្ត្រី​សម្របសម្រួល​ប្រទេស​ហត្ថលេខី​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ ដែលមាន​ប្រទេស​កម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​UNODC នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ ។

​ក្នុងឱកាស​នោះ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​មានប្រសាសន៍​ថ្លែងថា ដោយសារ​បញ្ហា​Covid-19 យើង​ពុំទាន់​អនុវត្តន៍​បាន​នូវ​ផែនការ​សកម្មភាព​ត្រួតពិនិត្យ​គ្រឿងញៀន​អនុតំបន់​ទី​១១ ក្រោម​ការជួយឧបត្ថម្ភ​របស់​អង្គការ​UNODC ឡើយ និង​សុំ​ស្នើ​អង្គប្រជុំ​របស់​យើង​ជជែក​ពិភាក្សាគ្នា រក​ឲ្យ​ឃើញ​នូវ​ដំណោះស្រាយ សមស្រប​ណាមួយ​ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​អនុតំបន់​នេះ ឈានទៅ​ឆ្លើយតប​ឲ្យ​បាន​ទៅនឹង​ការគំរាមកំហែង ដោយ​គ្រឿងញៀន​បច្ចុប្បន្ននេះ​។

​ក្នុងឱកាស​នោះ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​ថ្លែងបន្តថា ស្របពេល​ដែល​យើង​មាន​បញ្ហា​ជំងឺ​Covid-19 កិច្ចសហប្រតិបត្តិការ​គ្នា​ទាំង​ក្នុង​តំបន់ និង​លើ​សកលលោក​មានការ​ធ្លាក់​ចុះ​បានធ្វើ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ ដែលមាន​អង្គការ​ចាត់តាំង​បាន​បង្កើន​ការ​ឃុ​ប​ឃិ​យ​ជាមួយ​ពួក​ឧក្រិដ្ឋ​គ្រឿងញៀន ក្នុងស្រុក​ធ្វើ​សកម្មភាព​ល្មើសច្បាប់​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ជាង​មុន ដែល​បាន​នឹង​កំពុង​ក្លាយជា​ឧបសគ្គ​រារាំង ក្នុងការ​អនុវត្ត​ផែនការ​អនុតំបន់ ដែល​រៀបចំ​ដោយ​អង្គការ​UNODC ។

​ជាមួយគ្នានេះ កម្ពុជា​បាន​ចូលរួម​សកម្មភាព​ជាមួយ​តំបន់ និង​សាកលលោក ខិតខំ​ប្រឹងប្រែង​បង្ការ​ទប់ស្កាត់​ដោយ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​នូវ​យុទ្ធសាស្ត្រ​ពហុ​វិស័យ ស្តីពី​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន និង​បន្ត​អនុវត្ត​យ៉ាងសកម្ម​នូវ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ទូទាំងប្រទេស ក្នុង​ឆ្នាំ​២០១៩ បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​ចំនួន​៩.៨០៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​២០.៤៩០​នាក់ ចាប់យក​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​៧៥០​គីឡូក្រាម​៕

​ដោយ​៖​កូ​ឡាប​

spot_img
×