Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហើ​សារ​ដល់​អ្នកកាសែត ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន​អ្នកកាសែត​ក្នុង​សង្វៀន​ជល់​មាន់​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​អធិការនគរបាល​ខណ្ឌ​មានជ័យ បាន​ដឹកនាំ​បង្ក្រាប​ដោយផ្ទាល់​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់​បញ្ជល់មាន់ និង​អាប៉ោង​) ដោយបាន​ឃាត់ខ្លួន ជាង​២០​នាក់ ក្នុង​មាន​អ្នកកាសែត​ចំនួន​១៣ ហើយ​សមត្ថកិច្ច​បាន​ដកហូត​ប័ណ្ណ​សារព័ត៌មាន​ចំនួន​១៣​សន្លឹក​រួចមក ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​ថ្លែង​សារ​យ៉ាងខ្លី​ថា “​បើ​អ្នកកាសែត​សម្រុកចូល​សិក្ខាសាលា​ដូច​ចូល​សង្វៀនមាន់​បែបនេះ យើង​មិន​ខ្វះ​ទេ​អ្នកកាសែត​វិជ្ជាជីវៈ !”​។​

​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ បាន​ដឹកនាំ​បង្ក្រាប​ដោយផ្ទាល់​ទីតាំង​លេងល្បែង ស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់​បញ្ជល់មាន់ និង​អាប៉ោង​) នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣និង៣០​នាទី​នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ​ផ្លូវ​ឌួង​ងៀប ភូមិ​ដំណាក់​ធំ​៣ សង្កាត់ ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយបាន​ឃាត់ខ្លួន​មនុស្ស​២៧​នាក់ ក្នុង​មាន​អ្នកកាសែត​ចំនួន​១៣​នាក់​ផងដែរ ។​

១-​ជនសង្ស័យ​ឈ្មោះ អ៊ិន សុភាព ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជន​ជាតិ​ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សម្លេង​មាស (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២-​ជនសង្ស័យ​ឈ្មោះ ជូ ផ្កាយព្រឹក ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ផ្សះផ្សារ​ជាតិ​(​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៣-​ជនសង្ស័យ​ឈ្មោះ លី លីម ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត​រស្មី​ជាតិ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៤-​ជនសង្ស័យ​ឈ្មោះ ណែម ណេង ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​អភិវឌ្ឍន៍​សង្គម (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៥-​ជនសង្ស័យ​ឈ្មោះ ឈុ​យ សារ៉ាន់ ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ខ្មែរ​ប្រជាប្រិយ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៦-​ជនសង្ស័យ​ឈ្មោះ គួ​ន ស៊ី​ណេ​ន ភេទ​ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ខ្មែរ​ប្រជាប្រិយ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

៧-​ជនសង្ស័យ​ឈ្មោះ ផាន់ ស្រី ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ SNT News (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៨-​ជនសង្ស័យ​ឈ្មោះ បឿ តឹក ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ឯករាជ្យ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៩-​ជនសង្ស័យ​ឈ្មោះ ផា រិ​ន ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត RSKY (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១០-​ជនសង្ស័យ​ឈ្មោះ ផេង សុវណ្ណ​រស្មី ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ ព្រែក​ឯង ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត PCK News (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១១-​ជនសង្ស័យ​ឈ្មោះ អ៊ិន ណា​វុ​ធ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សម្លេង​មាស (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១២-​ជនសង្ស័យ​ឈ្មោះ សូ សែន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សេនា​ដៃ​ប្រាំបី (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៣-​ជនសង្ស័យ​ឈ្មោះ ខៀវ ចាន់ថន ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​២៩០ ផ្លូវលំ ភូមិ គោក​ចំបក់ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សេដ្ឋកិច្ចសង្គម (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។ វត្ថុតាង​ចាប់យក​បាន​មាន ប័ណ្ណ​សារព័ត៌មាន​ចំនួន​១៣​សន្លឹក ៕​

ដោយ​៖​កូ​ឡាប​

spot_img
×