Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កែប​លោក កែន ស​ត្ថា នឹងត្រូវ​ផ្លាស់ប្ដូរ​តំណែង ដោយ​អភិបាលរង​ម្នាក់​ឡើង​ជំនួស​

spot_img

​ភ្នំពេញ​៖ បើ​មិនមាន​អ្វី​ប្រែប្រួល តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កែប​នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា អភិបាលខេត្ត​កែប​នឹងត្រូវ​ផ្លាស់ប្ដូរ​តំណែង​ដោយ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលខេត្ត​ជំនួស​លោក កែន ស​ត្ថា​។

​ពិធី​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​អភិបាលខេត្ត​កែប នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កែប ​លោក អ៊ឹង វុទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​កែប បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត បានធ្វើ​លិខិតអញ្ជើញ​ថ្នាក់ដឹកនាំ​ខេត្ត តាម​មន្ទីរ អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​ដើម្បី ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​នេះ ដែល​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង ៨​ព្រឹក​នៅ​សាលាខេត្ត៕

ដោយ​៖​កូ​ឡាប​

spot_img
×