Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស​ណែនាំ​ដល់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​បរទេស លើកលែង​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ធ្វើដំណើរ​ត្រឡប់​ចូល​ប្រទេស​វិញ​

spot_img

​ភ្នំពេញ ​៖ ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ណែនាំ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅក្រៅ​ប្រទេស​ទាំងអស់ អំពី​ការសម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លើកលែង​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ធ្វើដំណើរ​ត្រឡប់​ចូល​ប្រទេស​វិញ និង​ការបន្ត​អនុវត្ត​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ចំពោះ​ជនបរទេស​។​

​បើតាម​ក្រសួង​ការ​ប្រទេស​ចេញ​លិខិត​មួយច្បាប់​ជម្រាបជូន​ដល់​ឯកអគ្គរាជទូត ភារធារី​ស្តីទី អគ្គ​កុងស៊ុល និង​កុងស៊ុល​កិត្តិយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស​ក្នុង​កម្មវត្ថុ​ការលើកលែង​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​សម្រាប់​អ្នកដំណើរ​ជា​ជនជាតិខ្មែរ​ចូលមក​ប្រទេស​កម្ពុជា និង​ការបន្ត​អនុវត្ត​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​។​

​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី 27 ខែឧសភា​ឆ្នាំ 2020 ស្ដីពី​ការកែសម្រួល​វិធាន​ការការពារ​ទប់ស្កាត់​និង​ឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​មានចែង​ក្នុង​សេចក្តីប្រកាស​របស់​គណៈ​កម្ម​ការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ថ្ងៃទី 20 ខែឧសភា​ឆ្នាំ 2020 ពាក្យ 4 និង​ជនជាតិខ្មែរ​ដែល​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា​វិញ​ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

១)​លើកលែង​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​បញ្ជាក់ថា​គ្មាន​មេរោគ​កូ​វីដ​១៩ សម្រាប់​អ្នកដំណើរ​ជា​ជនជាតិខ្មែរ​កាន់​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ធ្វើដំណើរ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​។​

២)​រាល់​វិធានការ​ផ្សេងទៀត​ដែលមាន​ចែង​ក្នុង​សេចក្តីប្រកាស​លេខ 101​សខល​ចុះ​ថ្ងៃទី 20 ខែឧសភា​ឆ្នាំ 2020 របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ត្រូវ​ស្ថិតនៅ​ជា​ធរមាន​ដដែល​។​

​នៅ​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​វិធានការ​ដោះស្រាយ​ជា​ផ្លូវការ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា​ហេី​យ​ដែល​កំពុង​ធ្វេី​ដំណេី​រ​ឬ​មានបំណង​ធ្វេី​ដំណេី​រ​ពី​ក្រៅប្រទេស​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ គឺ​មិន​តម្រូវអោយមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺឆ្លង​កូ​វីដ​-១៩ ទេ​។ វិធានការ​នេះ​គឺ​នឹង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ឆាប់​បាន​វិលត្រឡប់​មកជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​ប្រទេស​ខ្លួន​វិញ​។

​ប៉ុន្តែ​ពេល​វិលត្រឡប់​មកដល់​ប្រទេស​វិញ​គឺ​តម្រូវអោយ​ចូល​ពិនិត្យ​សុខភាព និង​ពិនិត្យ​សំណាក ហេី​យ​ដាក់​ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​រង់ចាំ​លទ្ធផល​សំណាក​ថា​តេ​ី​មាន​រោគ​ឆ្លង​ឬ​អត់​រោគ​ឆ្លង ទេី​ប​អនុញ្ញាត​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​៕

ដោយ​៖​កូ​ឡាប​

spot_img
×