Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣​សប្ដាហ៍​ នៃ​ខែឧសភា​នេះ មាន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ក្នុងស្រុក ជិត​៤​សែន​នាក់​

spot_img

​ភ្នំពេញ ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុង​រយៈពេល​៣​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​៤-២៤ ខែឧសភា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​ក្នុងប្រទេស​ចំនួន ៣៩៨.០៩៩​នាក់ បានធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣៩០.៩២២​នាក់ និង​ភ្ញៀវ​បរទេស​មាន​ចំនួន ៧.១៧៧​នាក់​។ នេះ​បើតាម​របាយការណ៍​ដែល​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​នៅ​ព្រឹក​ថ្ងៃទី 28 ខែឧសភា ឆ្នាំ 2020​។

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា ក្នុង​សប្តាហ៍​ទី​៣ ចាប់ពី​ថ្ងៃទី​១៨-២៤ ខែឧសភា ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​ចំនួន​សរុប ១៤១.៥៥៨​នាក់ ប៉ុន្តែ​ថយចុះ​ប្រមាណ ៧​ភាគរយ បើ​ធៀប​នឹង​សប្ដាហ៍​ទី​២ នៃ​ខែឧសភា​ដូចគ្នានេះ​៕

ដោយ​៖​កូ​ឡាប​

spot_img
×