Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង លើកទឹកចិត្ត​វិទ្យាស្ថាន​ប៉ាស្ទ័រ ជំរុញ​បន្ថែមការបណ្តុះបណ្តាល​ដល់មន្ត្រី​សុខាភិបាល​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​លើកទឹកចិត្ត​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជំរុញ​បន្ថែម​ការបណ្តុះបណ្តាល​ដ​ល់ មន្ត្រី​សុខាភិបាល ព្រមទាំង​បានស្នើ​សុំ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ប៉ារីស ក៏ដូចជា​ក្រសួងការបរទេស និង​ក្រសួង​អប់រំ ស្រាវជ្រាវ និង​នវានុវត្តន៍​បារាំង បន្ត​ជួយ​គាំទ្រ​ដល់​សកម្មភាព និង​ទិសដៅ​យុទ្ធសាស្ត្រ របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី​លើកកម្ពស់​គុណភាព​សុខភាព​សាធារណៈ និង​សេវា​សុខាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ស្ដីពី លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ប្រចាំឆ្នាំ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ប្រចាំឆ្នាំ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ពី​សមិទ្ធផល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង ពិនិត្យឡើងវិញ​នូវ​សមិទ្ធផល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​, ពិនិត្យ​អំពី​ការចូលរួមចំណែក​រប​ស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ជាមួយ​ក្រសួងសុខាភិបាល នាពេល​កន្លងមក​។​

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​តាម​ទំនាក់ទំនង​ប្រព័ន្ធ​វីដេអូ ក្រោម​អធិបតីភាព​លោក​សស្ដ្រា​ចា​រ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា ហើយ​មានការ​ចូលរួម​ពី​អគ្គនាយក​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ប៉ារីស​, តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​, លោក​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា សមាជិក​អចិន្ត្រៃយ៍​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត សរុប​ចំនួន​៣៤​រូប​។​

​កិច្ចប្រជុំ​នេះ សម្រេចបាន​នូវ​លទ្ធផល​ដូចជា​៖

​ការទទួលស្គាល់ និង​កោតសរសើរ​នូវ​សមិទ្ធផល​សំខាន់ៗ​ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​សម្រេចបាន ក្នុង​ឆ្នាំកន្លង មក​លើ​ការស្រាវជ្រាវ​សេវាកម្ម​ជូន​ដល់​សាធារណជន ការបណ្តុះបណ្តាល និង​ការបង្រៀន ដែលមាន​ដូចជា​៖

១)​លទ្ធផល​ស្រាវជ្រាវ​ទៅលើ​ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ជំងឺ​ឆ្កែឆ្កួត ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ ជំងឺ​ផ្ដាសាយ ជំងឺ​រលាក​ថ្លើម ជំងឺអេដស៍ និង​លើស​ត្វ​មូស​។​

២)​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ចូលរួម​បង្កើត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​កម្រិត​អន្តរជាតិ​ផ្នែក​ជំងឺឆ្លង​ក្នុង​ឆ្នាំ​សិក្សា​ទី​១ ដោយ​រួមសហការ​ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​សាកលវិទ្យាល័យ​ប៉ារីស​សា​ក្លេ​នៃ​ប្រទេស​បារាំង (University of Paris-Saclay, France)​។​

៣)​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កំពុងផ្តល់​ជូន​នូវ​សេវាកម្ម​ទូលំទូលាយ​ជូន​ដល់​សាធារណជន តាមរយៈ​មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​អន្តរជាតិ មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ភ្នំពេញ នៅ​បាត់ដំបង និង​នៅ​កំពង់ចាម ក៏ដូចជា​មន្ទីរពិសោធន៍​បរិស្ថាន និង​សុវត្ថិភាព​ចំណីអាហារ​។​

​ក្នុងឱកាស​នោះ រដ្ឋមន្ត្រី​សុខាភិបាល បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ព្រមទាំង​បាន​វិវត្តន៍​ខ្លួន ក្លាយជា​មន្ទីរពិសោធន៍​បង្អែក​សកល​មួយ ក្នុងការ​ដោះស្រាយ​នូវ​ហានិភ័យ​សុខភាព​សាធារណៈ ឱ្យ​កាន់តែ​ប្រសើរ និង​ជៀសផុត​ចេញពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩៕

ដោយ​៖​កូ​ឡាប​

spot_img
×