Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ មាន​ប្រាសាទ នៅលើ​កំពូល​ភ្នំសេក​សរ​

spot_img

​ឧ​ត្ត​រ​មានជ័យ​៖ ដោយ​ទទួលបាន​ព័ត៌មាន ពី​ខាង​មន្ត្រី​វប្បធម៌​ស្រុក​ចុងកាល់ ផ្តល់ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មក​ថា មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ មាន​ប្រាសាទ​នៅលើ​កំពូល​ភ្នំសេក​សរ ស្ថិតនៅ​ភូមិ​អា​តោ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០​។

​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ផ្សាយ​ព័ត៌មាន​ថា លុះ​ថ្ងៃទី​២៧ ខែ​ឆ្នាំ​ដដែល លោក​ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ក៏បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​ជំនាញ​បេតិកភណ្ឌ និង​ការិយាល័យ​សារមន្ទីរ ចុះ​សហការ​ជាមួយ​នគរបាល​ការពារ​បេតិកភណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត និង​មន្ត្រី​ការិយាល័យ​វប្បធម៌​ស្រុក​ចុងកាល់ អ្នកភូមិ​ដែល​ប្រទះឃើញ ចុះ​ត្រួតពិនិត្យ​និង​កំណត់​និយាម​ការ​ដើម្បី​ថែរក្សា អភិរក្ស​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។
​តាម​លទ្ធផល​នៃ​ការចុះ​ត្រួត​ពិនិត្យឃើញថា ទីតាំង​ដែរ​បាន​រៀបរាប់​ខាងលើ​នោះ គឺជា​ល្អាង​ភ្នំ​ធម្មជាតិ ដែលមាន​មនុស្ស​មក​រៀបចំ​ធ្វើការ​គោរពបូជា កាលពី​សម័យបុរាណ (​យ៉ាងហោចណាស់​ស្ថិតក្នុង​សម័យអង្គរ​) ព្រោះ​មាន​សេសសល់​នូវ​ទម្រ​បដិមា​៤​ដុំ​/​បំណែក ធ្វើ​ពី​ថ្មភក់ ក្នុងនោះ​ទម្រ​ចំនួន​បី​បាន​រង​ការខូចខាត​ជា​បំណែក ឯ​មួយទៀត​នៅមាន​រូបរាង​ល្អ​។

​ក្រៅពី​ទម្រ​បដិមា​យើង​ស​ង្គេ​ត​ឃើញ​មាន ដុំថ្ម​បាយក្រៀម​ដែល​គេ​កាត់​យកមក​រៀប​នៅ​ទីនោះ តែ​គួរ​ឲ្យ​សោកស្តាយ​ដោយសារ​ទីតាំង​នេះ រង​ការជីក​ក​គាស់​រក​វត្ថុ​មានតម្លៃ​ផ្សេងៗ ធ្វើ​ឲ្យ​ខូច​ខាង​ទ្រង់ទ្រាយ​ដើម​។ ក្នុងនោះដែរ នៅមាន​ល្អាង​ធំៗ​ចំនួន​៣​ទៀត ដែល​មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ ខាង​ផ្នែក​បុរាណវិទ្យា​ឲ្យ​បាន​លម្អិត​នៅឡើយ​៕

ដោយ​៖​កូ​ឡាប​

spot_img
×