Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ចោទ​ចិន​ថា ជាន់ឈ្លី​ស្វ័យភាព​ពិសេស​របស់​ទីក្រុង​ហុងកុង និង​បាន​ដកសិទ្ធិ​ពិសេស​ចេញ​

spot_img

​សហរដ្ឋ​អា​មេ​រិច កាលពី​ថ្ងៃ​ពុធ​បានធ្វើ​ការដកហូត ឋានៈ​ពិសេស​ចេញពី​ទីក្រុង​ហុងកុង ដើម្បី​ត្រួស​ត្រាយផ្លូវ ឲ្យ​មានការ​ដកសិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​ពី​ក្រុង​ហុង ខណៈដែល​ទីក្រុង​វ៉ា​ស៊ីន​ចោ​ន​បាន​ចោទប្រកាន់​ចិន​ថា ជាន់ឈ្លី​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​។​

​ប៉ុន្មាន​ម៉ោង​មុនពេល​សភា​ចិន​កំណត់​បោះឆ្នោត​លើ​ច្បាប់​សន្តិសុខ​ហុងកុង ដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​ការតវ៉ា​យ៉ាងខ្លាំង​ក្នុង​ទីក្រុង លោក Mike Pompeo រដ្ឋមន្ត្រី​ការ​របរ​ទេស​អា​មេ​រិច បានធ្វើការ​បញ្ជាក់​ទៅកាន់​សភា​ថា ហុងកុង​មិន​បន្ត​ទទួលបាន​ស្វ័យភាព​ទៀតឡើយ ក្រោម​ច្បាប់​អា​មេ​រិច ដែល​ខ្លួន​ទទួលបាន ក្រោយពេល​ទីក្រុង​ត្រូវបាន​ប្រគល់​ទៅអោយ​ចិន​វិញ​កាលពី​ឆ្នាំ ១៩៩៧​។​

​ក្រោម​ច្បាប់​អា​មេ​រិច​មួយ​ដែល​ត្រូវបាន​អនុ​ម័​យ​កាលពី​ឆ្នាំមុន ដើម្បី​គាំទ្រ​ដល់​អ្នក​តវ៉ា រដ្ឋបាល​អា​មេ​រិច​ត្រូវ​ធ្វើការ​បញ្ជាក់ថា ហុងកុង​នៅតែ​ទទួលបាន​សេរីភាព​ដែលជា​ការសន្យា​របស់​ទីក្រុង​ប៉េកាំង នៅពេល​ធ្វើការ​ចរចារ​ជាមួយនឹង​អង់គ្លេស ដើម្បី​ទទួលបាន​ការគ្រប់គ្រង​ហុងកុង​វិញ​។​

​លោក Mike Pompeo ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា “​គ្មាន​នរណាម្នាក់​អាច​អះអាង​នៅថ្ងៃនេះ​ថា ហុងកុង​នៅតែ​ទទួលបាន​ស្វ័យភាព​ខ្ពស់​ពី​ចិន​ឡើយ​”​។​

​ការ​កំណត់ថា​ហុងកុង​មិន​ទទួលបាន​ស្វ័យភាព មានន័យថា ហុងកុង​អាច​នឹង​បាត់បង់​សិទ្ធិ​ពាណិជ្ជកម្ម រួមមាន​ការយកពន្ធ​ទាប​ពី​សហរដ្ឋ​អា​មេ​រិច​។​

​ចំពោះ​បញ្ហា​នេះដែរ លោក David Stilwell មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​សម្រាប់​កិច្ចការ​អាស៊ី​ខាងកើត​បាន​ថ្លែងថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងធ្វើ​ការសម្រេចចិត្ត​ថា​នឹង​ចាត់វិធានការ​អ្វី​។​

​លោក​បាន​ថ្លែងប្រាប់​អ្នក​សារពត៌មាន​ថា “​ជំហាន​ដំបូង​នឹងត្រូវ​ពិចារណា ហើយ​វា​នឹង​ជា​គោលដៅ សម្រាប់​ឲ្យ​ចិន​ធ្វើការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​”​។ នៅពេល​ជាមួយគ្នានេះដែរ លោក​ទទួលស្គាល់ថា វា​មិន​ទំនង​សោះ​ដែល​ទីក្រុង​ប៉េកាំង​នឹង​ផ្លាស់ប្តូរ​ឥរិយាបទ​។​

​លោក​ថ្លែងថា អា​មេ​រិច​មិន​ចង់​ធ្វើបាប​ប្រជាជន​ហុងកុង​ឡើយ​។ “​វា​ជាការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ប៉េកាំង មិនមែន​ការសម្រេចចិត្ត​របស់​អា​មេ​រិច​ឡើយ​”​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​ផ្តល់​ស្វ័យភាព និង​សិទ្ធិសេរីភាព​ដល់ទី​ក្រុង​នេះ​សម្រាប់​រយៈពេល ៥០​ឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP


spot_img
×