Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃ​ថ្លៃថ្លា​ណាស់​! អ្នកស្រី អ៊ា​ន សៀវ​ម៉ី បន្ត​ចូលរួម​បរិច្ចាគ​ដ៏​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​ជាប់ៗ​គ្នា ដើម្បី​ជួយ​ដល់​ជនក្រីក្រ និង​ទប់ស្កាត់​ជំងឺ Covid-19

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បានដឹង​រួចហើយ អ្នកស្រី អ៊ា​ន សៀវ​ម៉ី ជា​អគ្គនាយក​ក្រុមហ៊ុន Caslte E Diamond Co.Ltd ដែលនាំចូលផលលិតផលថែរក្សារសម្ផស្ស Brand EiEi ផ្តាច់មុខសំរាប់អតិថិជនអស់គ្នា បាននិងកំពុង​ទទួល​បាន​ប្រជាប្រិយភាពជាមួយ​ការកោតសរសើរ​ជាខ្លាំងពី​សំណាក់​មជ្ឈដ្ឋាន​មហាជន បន្ទាប់ពី​អ្នកស្រី​តែងតែបាន​ចេញមុខ​នៅក្នុង​សង្គម​ជា​ញឹកញាប់ តាមរយៈ​ការបរិច្ចាគ​ជា​អំណោយ​សប្បុរសធម៌ ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន កាលពីពេល​កន្លងមក និង​ថ្មីៗ​នេះ​។ ​

​ក្រុមហ៊ុន Caslte E Diamond Co.Ltd បាននាំចូលនូវផលិតផល Ei Ei សម្រាប់ថែរក្សាសម្រស់ ដោយអ្នកស្រី សៀវ ម៉ី ។

​ជាក់ស្តែង នៅ​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ អ្នកស្រី អ៊ា​ន សៀវ​ម៉ី បាន​នាំយក​ថវិកា​ចំនួន 10000$ (១​ម៉ឺន​ដុល្លារ​អាមេរិក​) ជែ​ល​លាងដៃ និង Spray​បាញ់​កម្ចាត់​មេរោគ ជូនទៅ​កាកបាតក្រហមកម្ពុជា ព្រមទាំង​មានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​អំពី សមាជិក សមាជិការ ជាពិសេស លោក គង់ សោ​ភ័​ណ្ឌ ប្រធាន​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាតក្រហមកម្ពុជា​។ អ្នកស្រី​បានបញ្ជាក់​ថា ការចូល​រួមមួយ​នេះ​ជាមួយ​រាជរដ្ឋាភិបាល គឺ​ដើម្បី​ដើម្បី​ចែករំលែក​ជួយ​បន្តរ​ទៅ​ជនរងគ្រោះ ក្រខ្សត់​នៅតាម​តំបន់​នានា​ក្នុងប្រទេស​កម្ពុជា​។​

​បន្ទាប់មក នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ អ្នកស្រី​បាន​នាំយក​ថវិកា​ចំនួន ៥០០០ ដុល្លារ​អាមេរិក ដោយបាន​ប្រគល់​ដោយផ្ទាល់​ទៅដល់​ឯកឧត្តម សេង ទៀង ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ Covid-19 ជាមួយ​រាជរដ្ឋាភិបាល​។​

​តាមរយៈ​ការ​សាង​អំពើ​ល្អ និង​ការបរិច្ចាគ​ទាន​ដ៏​ធំធេង​របស់​អ្នកស្រី​ផងដែរ នៅ​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ ព្រះ​តេជគុណ​ទាំងពីរ​អង្គ តំណាង​ព្រះសង្ឃ និង​បរិស័ទ​ទាំងបី​ក្រុង​ស្រុក (​មាន​ក្រុង​កំពង់ឆ្នាំង ស្រុក​រលាប្អៀរ និង​ស្រុក​សាមគ្គី​មានជ័យ ក្នុង​ខេត្តកំពុងឆ្នាំង​) បាន​ជូន​លិខិត​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​អ្នកស្រី ដែល​បានការ​ចូលរួម​បំពេញ​បុណ្យ​កុសល​ក្នុង​ការកសាង និង​ជួយ​ដល់​គ្រួសារ​ចាស់ជរា​ក្រីក្រ​ខ្វះខាត​ជាច្រើន​កន្លងមក ដោយ​សេចក្តី​ជ្រះថ្លា​បំផុត​។​

​ជាមួយគ្នានេះ​ផងដែរ មហាជន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏បាន​សម្តែង​នូវ​កោតសរសើរ​ដល់​អ្នកស្រី​ជាខ្លាំង ដោយ​ក្នុងនោះ ពួកគាត់​បាន​ជួន​ពរ​សូម​ឲ្យ​អ្នកស្រី​មាន​រូប​សម្រស់​កាន់តែ​ស្រស់ស្អាត ជួបតែ​សំណាងល្អ រកស៊ី​កាន់តែ​មានបាន​ទ្វេដង និង​ពិសេស​សូម​ឲ្យ​អ្នកស្រី និង​ក្រុមគ្រួសារ មាន​សុខ​ភាពល្អ​ទាំងអស់គ្នា​៕

ដោយ​៖ លឹម ហុង​

spot_img
×