Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងស្រី ឃិន ស្រី​ឡង ស្រែកយំ​រឿង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​មិនបាន ព្រោះ​គ្មាន​ឯកសារ

spot_img

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៨ និង ០០​នាទី ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​អញ្ជើញ​បងស្រី ឃិន ស្រី​ឡង មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃ្មួញ ដើម្បី​ជួយ​សម្រួល​ក្នុងការ​បំពេញបែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដោយនៅ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០២០ បងស្រី ឃិន ស្រី​ឡង បាន​អញ្ជើញ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដោយ​ពុំមាន​ឯកសារ​អ្វី​ទាំងអស់​។​

​លោក ម៉េង​វ៉ាង អធិការ​ខណ្ឌ សែន​សុខ និង ឯកឧត្តម ស​ថេត ស្នងការ នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​រក​និតិ​វិធី ឲ្យ​ប្អូនស្រី អាចធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន​។​

​ខាងក្រោម​នេះ ជា​អត្ថបទ ដកស្រង់​ចេញពី​ផេ​ក​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ សេចក្តី​បកស្រាយ​បំភ្លឺ របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ករណី​ទាក់ទង​ទៅនឹង​បងស្រី​ម្នា​ក់មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ​គាត់​មិនមាន​ឯកសារ​គ្រប់គ្រាន់​។​

​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ មាន​បងស្រី​ម្នាក់​ឈ្មោះ ឃិន ស្រី​ឡុង គាត់​បានមក​ធ្វើ​អត្តសញ្ញាណប័ណ្ណ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃ្មួញ នៃ​អធិការដ្ឋាន​នគរបាល ប៉ុន្តែ​ដោយសារ​បងស្រី មិនមាន​ឯកសារ​គ្រប់គ្រាន់ ដូច្នេះហើយ​ទើប​ខាង​ប៉ុស្តិ៍​ឲ្យ​គាត់​ត្រឡប់​ទៅវិញ ដើម្បី​យក​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ម្យ៉ាងវិញទៀត ដោយសារ​គាត់​មិនបាន​មើល​ច្បាស់លាស់ គាត់​បាន​និយាយថា មន្ត្រី​ប៉ុស្តិ៍​បាន​ប្រើប្រាស់​សម្តី​មិន​សមរម្យ​ជាមួយ​គាត់ តាមពិត​មិនមែនជា​សម្តី​របស់​មន្ត្រី​នោះទេ គឺជា​សម្តី​របស់​ប្រជាពលរដ្ឋ​ដែល​គាត់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​ទីនោះ​ដែរ ។​

​ដោយ​បានទទួល​ព័ត៌មាន នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​បញ្ជា​ដោយផ្ទាល់​ដល់​មន្ត្រី​ប៉ុស្តិ៍​ឲ្យ​ធ្វើការ​អញ្ជើញ​បងស្រី និង​ម្តាយក្មេក មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សម្របសម្រួល ឲ្យ​ម្តាយក្មេក​គាត់​យល់ព្រម​បញ្ចូល​ឈ្មោះ​គាត់ ក្នុង​សៀវភៅ​ស្នាក់នៅ ។ ក្រោយពី​មាន​ឯកសារ​គ្រប់គ្រាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បានរៀបចំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​បងស្រី​រួចរាល់​ហើយ បច្ចុប្បន្ន​គាត់​បាន​ទទួលយក​បង្កា​ន់​ដៃ ដើម្បី​រង់ចាំ​ទទួលយក​អត្តសញ្ញាណប័ណ្ណ​របស់គាត់​តែប៉ុណ្ណោះ ។​

​ជា​ចុងបញ្ចប់​បងស្រី​បាន​សូមទោស ដែលមាន​ការយល់ច្រឡំ មកលើ​សមត្ថកិច្ច ហើយ​សម្តែង​ភាព​រីករាយ និង​អរគុណ​យ៉ាងខ្លាំង​ដល់​លោក​អធិការ លោកនាយ​ប៉ុស្តិ៍ និង​មន្ត្រី​ទាំងអស់ ដែល​បាន​ជួយ​សម្របសម្រួល ឲ្យ​គាត់​ទទួលបាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន ។​

​សូមប​បញ្ជាក់ថា បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក San Prum ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន បាន​លើកឡើងថា ខ្វះ​ឯកសារ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​មិន​បានទេ​!!​។ ស្ត្រី​ពកូន​តូច​ម្នាក់ បាន​រ៉ាយរ៉ាប់​ដោយ​ទឹកភ្នែក ករណី​ខ្វះ​ឯកសារ នគរបាល សង្កាត់​
​ឃ្មួញ ខណ្ឌ​សែន​សុខ ឆ្លើយថា​”​មិន​អាចធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បានទេ​”…..​ប្រទេស​មានច្បាប់ គ្រួសារ​មាន​វិន័យ ..​តែ​ខ្ញុំ​ជឿថា ប្អូនស្រី ក្នុងនាម​ជា​ខ្មែរ ពិតជា​ត្រូវមាន​ឯកសារ​ផ្ទាល់ខ្លួន ស្របតាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​…​ដោយហេតុនេះ ខ្ញុំ ស្នើ​សូម លោក អធិការ ខណ្ឌ​សែន​សុខ មេត្តាជួយ​សម្រួល​និង​ផ្តល់​និតិ​វិធី ឲ្យ​ប្អូនស្រី អាចធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន ជាពិសេស គឺ​ប្រាប់​វិធី ដែល​ប្អូនស្រី​អាច បាន​ឬ​អាចមាន​ឈ្មោះ ក្នុង​សៀវភៅ​គ្រួសារ​។​….​គ្រួសារ​ខ្លះ​កំព្រា​ឪពុកម្តាយ​… ហើយ​ខ្លះទៀត​បែក​ចេញពី​ឪពុកម្តាយ​យូរ​ឆ្នាំ​ហើយ មានគ្រួសារ​ដោយ​ចិត្ត​ឯង ពុំមាន​ឪពុកម្តាយ​ដឹង​ឭ ឬក៏​បង្កើត​គ្រួសារ​ដ៏​តូច​ដោយ​ខ្លួនឯង ទើប​មិន​បានធ្វើ​សៀវភៅ​គ្រួសារ​ដោយ​ព្រាងទុក​។​ល​៕

ដោយ​៖​កូ​ឡាប​

 

spot_img
×