Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​ចាក់អង្រែលើ ឃាត់​បាន​ជនសង្ស័យ​ចំនួន​៣ និង​គ្រឿងញៀន​១២​កញ្ចប់​តូច នៅមុខ​សំណង​មិន​រៀបរយ​

spot_img

​ភ្នំពេញ​៖ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែលើ បាន​សហការ​ជាមួយ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ប្រទះឃើញ​ជនសង្ស័យ ចំនួន​០៣​នាក់ កំពុង​ឈរ​ដោយមាន​ការសង្ស័យ ក៏​ហៅ​ឃាត់​ត្រួតពិនិត្យ ឃើញ​មាន​ក្រាម​ស​ថ្លា​ចំនួន ១១ កញ្ចប់​ថង់​តូច ១​កញ្ចប់​ធំ​ល្មម (​សរុប​១២​កញ្ចប់​) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ ខែឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​៣​និង​៣០​នាទី ទៀបភ្លឺ នៅ​ចំណុច​ផ្លូវលំ​ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ ១/ ឈ្មោះ ខេង​ឆាន់​នី ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កម្មករសំណង់​ស្នាក់នៅ ភូមិ​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ២/ ឈ្មោះ ផាន់​សុខ​ហេង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​ជនជាតិខ្មែរ មុ​របរ បើក​កង់​បី ស្នាក់​នៅផ្ទះ​លេខ​៧១៥ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ៣/ ឈ្មោះ ទី​សារិទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ មុ​របរ​ជាងដែក ស្នាក់នៅ ផ្លូវលំ ក្រុម​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​
​សង្ស័យ​ជា​គ្រឿងញៀន ត្រូវ​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​តែម្ដង​។ វត្ថុតាង​ដកហូត មាន​៖ ក្រាម​ពណ៌​ស​ថ្លា ចំនួន​១១​កញ្ចប់ ថង់​តូច​០១​កញ្ចប់​ថង់​ធំ​ល្មម ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក Oppo ពណ៌​ផ្កាឈូក ។

​ប​ច្ចុ​ប​ន្ប​ន្ន​ជនសង្ស័យ ចំនួន ៣​នាក់ ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់​៕​

ដោយ​៖​សហការី CEN​

spot_img
×