Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ជំរុញ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​រាជធានី​ភ្នំ​ព​ញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កិច្ចប្រជុំ រក​ដំណោះស្រាយ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​ដែល​ប្រឈមមុខ​នឹង ការខ្វះ​ស្បៀង​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែឧសភា ឆ្នាំ​២០២០​។​

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ ឯកឧត្តម លោកជំទាវ ប្រធាន​ក្រុមការងារ​ចុះ ជួយ​តាម​ខណ្ឌ អភិបាល​រាជធានី ប្រធាន ក្រុមប្រឹក្សា​រាជធានី ភ្នំពេញ លោក លោកស្រី​អភិ បាល​ខណ្ឌ​ទាំង​១៤ ដែល​បាន​បំពេញ ការងារ​បានល្អ​ប្រសើរ​ទាំង​ការងារ​ស្នូល និង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩ នាពេល​កន្លងមក ។ ចំណែកឯ​កិច្ចប្រជុំ​ថ្ងៃនេះ​គឺ​ប្រារព្ធ​ឡើង គឺ ឆ្លើយតប​នឹង​សេចក្តី ណែនាំ​លេខ ៖ ១៧ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ស្ដីពី​ការតាមដាន គាំទ្រ និង​ជម្រុញ​សកម្មភាព​កំណត់​អត្តសញ្ញាណ​កម្ម គ្រួសារ​ក្រីក្រ​អំឡុង ពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​លោកជំទាវ​ក៏បាន​ស្នើ​ឲ្យ​៖

១.​ប្រធាន​ក្រុមការងារ​ចុះ​តាម​ខណ្ឌ និង​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​ជំរុញ​អនុវត្ត​ឲ្យ បាន​តាម​សេចក្តីណែនាំ លេខ ១៧ របស់​រដ្ឋាភិបាល ដែ​ជា​របៀបវារៈ​ប្រជុំ​ព្រឹក​នេះ ដោយមាន​ការចូលរួម និង សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ត្រូវ​សម្រេច ធ្វើឱ្យបាន​ចប់ សព្វគ្រប់​នៅ ដំណាច់​ខែឧសភា​ឆ្នាំ ២០២០ ចំពោះ​តំបន់​ជនបទ និង តំបន់​ទីប្រជុំជន ឲ្យ​បាន មុន​ដំណាច់​ខែមិថុនា​ឆ្នាំ ២០២០​។​

២.​ត្រូវដាក់​ចេញ​នូវ​ផែនការ​កម្មវិធី​ការងារ​ឲ្យ​បាន​មុន​ដំណាច់ខែ មិថុនា ឆ្នាំ​២០២០ នេះ ក្នុងការ​ប្រមូល​ទិន្នន័យ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ក្រ​.១ និង ក្រ​.២ ។​

៣.​ត្រូវ​តាមដាន​ការផ្តល់​សាច់ប្រាក់​ដែល​បាន​ផ្តល់ជូន​ក្រុមគ្រួសារ​ក្រីក្រ និង​អប់រំ សតិអារម្មណ៍ ជៀសវាង​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ។​

​លោក​ឃួ​ង ស្រេង​បាន​លើកឡើងថា ក្នុងស្ថានភាព​កវី​ដ ១៩ ដែល​បាននិងកំពុង​រាតត្បាត​នៅក្នុង​បណ្តា​ប្រទេស និង​ដែន ដី​ចំនួន ២១០ ទូទាំង​ពិភពលោក ប្រទេស​កម្ពុជា ក៏​មិនអាច​គេច​ផុតពី​ការគំរាមកំហែង នៃ​ជំងឺ​កូ​វីដ​១៩ ដូចគ្នា​ផងដែរ​។ ទោះបី​មកទល់ពេលនេះ​ប្រជាពលរដ្ឋ​ខ្មែរ រួម​និង​ជនបរទេស ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា មិនទាន់មាន​នរណាម្នាក់​រងគ្រោះ​រហូតដល់​បាត់បង់​ជីវិត​នៅឡើយ​ក្តី ។ ប៉ុន្តែ យើង​មិនទាន់​អាច​យកឈ្នះ លើ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​បាន​នូវឡើយ​ទេ ដែល​បាន​បង្កើតឱ្យមាន​ផលប៉ះពាល់​លើ​វិស័យ វិស័យសេដ្ឋកិច្ច និង​សង្គមកិច្ច ដោយ​ចៀស​មិន​រួច​។ ចំពោះ​ការ ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់ ថា​ជា បញ្ហា​រួម​របស់​ប្រទេសជាតិ​ទាំងមូល ដូច្នេះ វិធានការ​នានា ត្រូវ​ដាក់ចេញ​ដោយ​គណៈកម្មការ​ជាតិ ក្រោម​ការ បញ្ជា​ផ្ទា​ល់ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ដែលមាន​ក្រសួងសុខាភិបាល ជា​ស្ថាប័ន​អនុវត្ត​នាំមុខ ហើយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺជា​ប្រតិបត្តិ​ការសហការ​អនុវត្ត រាល់​វិធាន​ការដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​។ យ៉ាងណាមិញ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ផ្អែក​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​អនុវត្ត​នូវ​រាល់​វិធានការ​ទាំងឡាយ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ តាមរយៈ ការអនុវត្ត​នូវ​អនុសាសន៍​ឆ្លើយតប​ភ្លាមៗ​ដូចជា​មិនឱ្យ​មាន ការជួបជុំ​រៀបចំ​កម្ម​វិធី​ពិធី​សាសនា​ ​បិទ​ទាំងស្រុង​នូវ​សាលារៀន និង​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត ទូទាំង​រាជធានី​ភ្នំពេញ បិទ​ទាំងស្រុង​នូវ​កម្មវិធី​ប្រគំ​តន្ត្រី​នៅតាម​ទីធ្លា​សាធារណៈ​, បិទ​អាជីវកម្ម​ខារ៉ាអូខេ (KTV), ក្លឹប , រោងភាពយន្ត , បៀរហ្គាឌិន កាស៊ីណូ​ណាហ្គា​វើ​ល , និង​កន្លែង​សប្បាយភាព​ក្នុង វិស័យ​ទេសចរណ៍​ជាដើម​។ បាន​យកចិត្តទុកដាក់ និង​ចាត់វិធានការ​ទាន់ពេល​វេលា ចំពោះ​ក្រុម​ជន​ឱកាសនិយម និង​ក្រុម​បំពុលសង្គម ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​ចេតនា​កេងចំណេញ​ផលប្រយោជន៍​ឬ បង្ក​ឱ្យ មាន​ចលាចល​ក្នុងសង្គម​។ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ និង​ចែក​ខិត្តប័ណ្ណ​សុខភាព​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​, ទីផ្សារ និង សហគមន៍ ជាមួយនឹង​ការផ្សព្វផ្សាយ​តាម​បណ្តាញ , ផ្ទាំង​ប៉ាណូ និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន​ទីតាំង ទូទាំង​រាជធានី​ភ្នំពេញ ។​

បន្ថែម​លើ​នេះ​ទៀត កាលពី​ថ្ងៃទី​២៥ ខែឧសភា ថ្មីៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តី ណែនាំ ស្តីពី​ការបន្ត​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​ពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ ការពារ​រលក​ទី​ពីរ នៃ​ការចម្លង​មេរោគ​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ​ថែមទៀត​។​

​ពាក់ព័ន្ធ​និង​ស្ថានភាព​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ និង​ការធ្វើ​អត្តសញ្ញាណ​កម្ម គ្រួសារ​ក្រីក្រ​ក្នុង​សហគមន៍​នៅ​រាជធានី​ភ្នំពេញ លោក​ឃួ​ង​ស្រេង​បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៣ ក្រោយ​ពេលដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានដាក់​ចេញ​នូវ ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់ ក្នុងការ​ការអនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ ក្រោម​ប្រធានបទ​អភិវឌ្ឍន៍ ១០០ សហគមន៍ ផែនការ ក្នុង​១​ឆ្នាំ​” តាមរយៈ​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច និង​ការអភិវឌ្ឍ​លំនៅដ្ឋាន នៅនឹងកន្លែង យើង បាន​រកឃើញ​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ចំនួន ៣៣៥ សហគមន៍ ស្ថិតក្នុង​សង្កាត់​ចំនួន ៥២ នៃ​ខណ្ឌ​ចំនួន ៩ ។ តែ​ក្រោម​ម្លប់​សន្តិភាព នៃ​នយោបាយ ឈ្នះ​ឈ្នះ​៖ របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​ចំនួន​សហគម​ន៍​ក្រីក្រ មានការ​ថយចុះ​ពី ៣៣៥ សហគមន៍ ក្នុង​ឆ្នាំ​២០០៣ មក​ត្រឹមតែ ១៥១ សហគមន៍ ក្នុង​ឆ្នាំ​២០២០ ។​

លោក​បន្តថា ជា​ទិសដៅ​ភារកិច្ច និង​យន្តការ​គាំទ្រ​ចំពោះ​ប្រជា​ព៌​ល​រដ្ឋ​ក្រីក្រ សម្រាប់​កិច្ចប្រជុំ​នេះ យើង​នឹង​កំណត់​រួមគ្នា អំពី​ទិសដៅ​ភារកិច្ច និង​យន្តការ​គាំទ្រ​ជួយ​ដល់ ប្រជាពលរដ្ឋ​ក្រីក្រ​តាមរយៈ​កិច្ចសហការ​ល្អ រវាង​អាជ្ញាធរ​មូលដ្ឋាន​ជាមួយនឹង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន នៅតាម​បណ្តា​ខណ្ឌ​ទាំង ១៤ ។​

គួរ​បញ្ជាក់ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​ខាងលើ​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានប្រគល់​អង្ក​ចំនួន​១៤០ តោន​របស់​នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បន្ត​ប្រគល់ជូន​ខណ្ឌ​ទាំង​១៤ ដោយ​ក្នុង​១​ខណ្ឌ​ទទួលបាន​អង្ក​ចំនួន​១០​តោន ដើម្បី​រួមចំណែក សម្រាល​ដល់​ទុក្ខលំបាក​របស់​ប្រជា​សហគមន៍​ក្រីក្រ ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ​៕

ដោយ​៖​កូ​ឡាប​

spot_img
×