Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! ទួ​ច ស៊ុន​និ​ច ចេញមុខ​ដ៏​កម្រ​ជាថ្មី ឆ្លើយតប​ទៅកាន់ ម៉េង កែវពេជ្ជតា ព្រោះ​មិន​សប្បាយចិត្ត​ជុំវិញ​រឿង​ចោទ Copy បទ​ចម្រៀង (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​សប្តាហ៍​មុន អ្នកនាង ម៉េង កែវពេជ្ជតា បាន​ចុះទៅ​មើល​សមិទ្ធផល​របស់​អ្នកនាង​កសាង​ខ្លោងទ្វារវត្ត ពូន​ភ្នំ (​ផ្លូវ​ទំនប់​កប់​ស្រូវ​) ។ ហើយ​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ អ្នកនាង​ក៏បាន Live តាម​ហ្វេ​ស​ប៊ុ​ក​ឆ្លើយតប​ទៅនឹង​ក្រុម​បក្ខពួក​៣​នាក់ ដែល​អ្នកនាង​និយាយ​ចំៗ​ថា មាន​នាង​ម្នាក់​នោះ​កា​ម៉ាប់ ម្នាក់​ខ្ទើយ​មិន​ចំ​ខ្ទើយ​ពាក់​វ៉ែនតា​ដូច​នាង និង​ម្នាក់ទៀត​ក្មេងស្រី​សម្បុរ​ខ្មៅ បន្ទាប់​ក្រុម​ប្រើប្រាស់​អា​ខោ​ន​ក្លែ​ក្លាយ “​កា​កា កង់​កង់​” ទាំងនេះ បាន​ចោទប្រកាន់ថា រូបអ្នក​នាង​តែង​ច្រៀង​បទ​អតីត​តារាចម្រៀង ទួ​ច ស្រី​និ​ច រហូត ខណៈពេល Live ម្តងៗ​។​

​ក្នុងនោះ អ្នកនាង ម៉េង កែវពេជ្ជតា បាន​ឆ្លើយតប​បញ្ជា​ក់ស​ខ្មៅ​ទៅកាន់​ក្រុម​នេះ​ឲ្យ​ដឹងថា បទ​ចម្រៀង​ដែល​អ្នកនាង​ទទួលស្គាល់ថា បាន​យក​បទ​របស់ ទួ​ច ស្រី​និ​ច មក​ច្រៀង មានតែ​១​បទ​ប៉ុណ្ណោះ​គឺ​បទ “​សិលា​ចាំ​ប្តី​” ។ អ្នកនាង​ក៏បាន​បញ្ជាក់ថា មូល​ហេតុដែល​អ្នកនាង​បង្ខំចិត្ត​យកមក​ច្រៀង គឺ​ដោយសារ “​បទ​ហ្នឹង គេ​បានធ្វើ​រូបភាព​រួចហើយ តែ​អត់​មាន​ម្ចាស់​សំឡេង (​ម្ចាស់​សំឡេង​គាត់​មាន​បញ្ហា​) ហើយ​ទើប​លើក​យកមក​ច្រៀង​ប្រហែល​ឆ្នាំ​២០១២ ទេ ខណៈ ស្រី​និ​ច គាត់​បាន​បញ្ហា​តាំងពី​ឆ្នាំ​២០០៣ ។ អ្នកនាង​ក៏បាន​ពន្យល់​ឲ្យ​ដឹង​ទៀតថា “​អ្នកដឹកនាំ​ថា អា​និ​ច បាន​យក​បទ​អូន​ឯង​រាប់រយ​បទ អូន​ឯង​យកតែ​១​ក៏​អត់​បញ្ហា​ដែរ​” ។ តែ​ទោះយ៉ាងណា អ្នកនាង​ថា មិន​ចង់យក​បទ​របស់គេ​មក​ច្រៀង​នោះទេ គឺ​ដើម្បី​រក្សា​តម្លៃ​ម្ចាស់​ដើម​គេ​។ អ្នកនាង​ក៏បាន​ទទួលស្គាល់ថា “​លើកលែងតែ​បទ​ពី​ដើម ដែល​ម្ចាស់​បទ​គាត់​បាន​លាចាក​លោក​អស់ហើយ ហើយ​បទ​ខ្លះ​ស្ទើរតែ​បាត់បង់ ដែល​យើង​ត្រូវតែ​លើកយក​ច្រៀង​ឡើងវិញ​ជា​បំណង​អភិរក្ស​ឲ្យ​គេ​ស្គាល់ តែ​យើង​មិន​ភ្លេច​ថា​បទ​នេះ​យើង​យក​ពី​អ្នកនេះ​អ្នក​នោះទេ គឺ​តែងតែ​ប្រកាសប្រាប់​ឈ្មោះ​អ្នក​ច្រៀង​រហូត​”​។​

​អ្នកនាង​បន្តថា ប៉ុន្តែ​ផ្ទុយទៅវិញ សម្រាប់ ស្រី​និ​ច និង​អ្នក​ផ្សេងទៀត ដែល​យក​បទ​អ្នកនាង​ច្រៀង មិនដែល​ប្រកាសថា បទ​នេះ​ជា​សំនៀង​ដើម​របស់​អ្នកនាង​ទេ ដូច្នេះហើយ បានជា​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រឡំ​។

​អ្នកនាង​បន្ត​បកស្រាយ​ឲ្យ​ក្រុម​នោះបាន​ដឹង​ទៀតថា បទ​ចម្រៀង​ល្បី​ខ្លាំង​ដំបូង​បំផុត​របស់​អ្នកនាង កាលពី​អ្នកនាង​នៅ​តូច (​អាយុ​ប្រហែល​១១ ទៅ ១២ ឆ្នាំ​) គឺ​បទ “​ចាញ់​ឧបាយកល​ខ្មាំង​” (​ជាប់​លេខ​១​ពិសេស​) និង​បទ​ចម្រៀង​មួយទៀត ដែលជា​ស្នាដៃ​និពន្ធ​របស់លោក​ជំទាវ ច​ន្ធី គឺ​បទ “​ពុក​អើយ​វិល​វិញ​” ជា​លំនាំ​បទ​កន្សែង​ក្រហម ទម្រង់​ភ្លេង​ការ​ប្រពៃណី​។ តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ស្រាប់តែ ស្រី​និច្ច បាន​ច្រៀង​យក​លំនាំ​តាម​បទ​កន្សែង​ក្រហម សាច់​បទ​ខុសគ្នា តែ​បា​ឡូ​ល​ដូចគ្នា គឺ​ត្រង់​ថា “​ពុក​អើយ​វិល​វិញ​” គាត់​ដូរ​ថា “​វិល​វិញ​មក​ពុក​” ។ អ្នកនាង​បន្តថា ក្រោយៗ​មក ស្រី​និច្ច ក៏បាន​ធ្វើតាម​អ្នកនាង​រហូត អ្នកនាង​ធ្វើ​អី​ស្រី​និច្ច​ធ្វើ​ហ្នឹង​តាម​….​។​

​អ្នក​ក៏បាន​បញ្ចេញ​សារធាតុ​ពិត​ឲ្យ​ដឹង​ទៀតថា ពួក​អ្នក​ទាំង​អស់ហ្នឹង តាមពិត​គឺ​ដឹង​ទាំងអស់​ថា ស្រី​និ​ច Copy បទ​ពី​អ្នកនាង​ទាំងអស់ តែ​ធ្វើជា​មិនដឹង​ចេញមក​សួរ​បែបនេះ​ថា អ្នកនាង​ច្រៀង​បទ​ស្រី​និច្ច​រហូត​។ តាមរយៈ​ទង្វើ​តាម​ព្យាបាទ​ពី​សំណាក់​ក្រុម​ខា​លើ​នេះ អ្នកនាង ពេ​ជ្ជ​តា បាន​និយាយ​ទាំង​នៅក្នុង​វត្ត​ទាំង​កំហឹង​ឈឺចាប់​បែបនេះ​ថា​៖ “​សូម​ប្តឹង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ បារមី​ពូកែ​ទាំងឡាយ​ក្នុង​លោក ដាក់ទោស​ពួក​អ្នក​ទាំងអស់នោះ​ផង ដែល​បាន​ចោទប្រកាន់ថា​អ្នកនាង​លួច​បទ​ចម្រៀង ស្រី​និ​ច​”​។​

​ទោះយ៉ាងណា ក្រោយពី​បានឃើញ​អ្នកនាង ម៉េង កែវពេជ្ជតា លើកឡើងថា ខ្លួន​តែងតែ Copy បទ​ចម្រៀង​មក​ច្រៀង​តាម​រហូត ស្រាប់តែ​អតីត​តារាចម្រៀង ទួ​ច ស៊ុន​និ​ច ដែល​ហាក់​មិន​សប្បាយចិត្ត​ចំពោះ​ការចោទប្រកាន់​បែបនេះ បាន​ចេញមក​បញ្ជា​ក់នៅ​ក្នុង​សារ​ជា​សំឡេង ឆ្លើយតប​ទៅកាន់​រៀមច្បង ម៉េង កែវពេជ្ជតា តាមរយៈ​វីដេអូ​ដូចខាងក្រោម​៖

ដោយ​៖ លឹម ហុង​


spot_img
×