Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​រកឃើញ​អ្នក​ឆ្លង​វីរុស COVID-19​ថ្មី​ច្រើន​បំផុត គិត​ចាប់ពី​ដើមខែ​មេសា​មក​

spot_img

​ប្រទេស​កូរ៉េខាងត្បូង​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៧៩​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែលជា​ចំនួន​ច្រើន​បំផុត​ចាប់តាំងពី​ថ្ងៃទី ៥ ខែមេសា​មក និង​ជាការ​កើនឡើង​ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​។ ការ​រ​ឃើញ​ថ្មី​ជិត ៨០​ករណីនេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការផ្ទុះ​រាតត្បាត​លើក​ទី ២​។​

​រដ្ឋមន្ត្រី​សុខាភិបាល លោក Park Neung-hoo បាន​និយាយថា មាន​យា់ង​តិច ៦៩​ករណី​ក្នុង​សប្តាហ៍​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ការឆ្លង​នៅ​កន្លែង​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន Coupang ដែលជា​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ដ៏​ធំ​មួយ​ក្នុងប្រទេស​។​

​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ ការរកឃើញ​ករណី​ថ្មី​ជិត ៨០​នេះ បណ្តាល​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប ក្នុងប្រទេស​កើនឡើង​ដល់ ១១.៣៤៤​នាក់ និង​មាន​អ្នកស្លាប់ ២៦៩​នាក់​។

​ប្រទេស​កូរ៉េខាងត្បូង​ត្រូវបាន​គេ​សរសើរ​ខ្លាំង ចំពោះ​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា បណ្តាល​ឲ្យ​អត្រា​ឆ្លង​ថ្មី​មានការ​កើនឡើង​យឺត​បំផុត ធៀប​ទៅនឹង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អឺរ៉ុប​។ កូរ៉េខាងត្បូង​ជា​ប្រទេស​ទី ២​បន្ទាប់ពី​ចិន ដែល​មានការ​រាតត្បាត​ខ្លាំង ប៉ុន្តែ​ប្រទេស​នេះ​បាន​ទប់ស្កាត់​វា​បាន​យ៉ាង​ល្អ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វីរុស​នេះ​បានសម្លាប់​ជីវិត​មនុស្ស​ជាង ៣៥៦.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ៥.៦៩០.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×