Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​ចាប់ឃុំខ្លួន​ព្រាប​មួយ​ក្បាល ដោយ​ចោទថា ជា​ព្រាប​ស៊ើបការណ៍​របស់​ប៉ា​គី​ស្ថាន​

spot_img

​អ្នកភូមិ​ប៉ា​គី​ស្ថាន​ម្នាក់​បានទទួល​ដល់​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ប្រគល់​ព្រាប​មួយ​ក្បាល​ដល់​គាត់​វិញ ដែល​បច្ចុប្បន្ន ព្រាប​នោះ​កំពុង​ត្រូវគេ​ឃុំខ្លួន​ក្នុងប្រទេស​ឥណ្ឌា ដោយ​រង​ការចោទប្រកាន់ថា​ជា​ព្រាប​ស៊ើបការណ៍​។​

​បុរស​ម្នាក់ ដែល​រស់នៅ​ចំងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ពី​ព្រំដែន បាន​និយាយថា គាត់​បង្ហោះ​ព្រាប​គាត់​មួយ​ក្បាល​ដើម្បី​អប់អរ​ពិធីបុណ្យ Eid​។ Eid festival ជា​ពិធីបុណ្យ​សាសនា​របស់​អ្នក​កាន់សាសនា​អ៊ីស្លាម​។​

​ប៉ូលីស​ឥណ្ឌា​បញ្ជាក់ថា ព្រាប​នោះ​មាន​ជញ្ជៀន​នៅ​ជើង​របស់​វា ដែលមាន​ឆ្លាក់​ជា​កូដ ដែល​ពួកគេ​ប្រើ​វា​ជា​អក្សរ​សម្ងាត់​។​

​ប៉ុន្តែ​អ្នកភូមិ​ប៉ា​គី​ស្ថាន ដែល​អះអាងថា ព្រាប​ត្រូវ​ចាប់ខ្លួន​ជា​ព្រាប​របស់គាត់ បាន​និយាយថា​កូដ​នៅ​គឺជា​លេខ​ទូរស័ព្ទ​របស់គាត់​។​

​កាសែត​ប៉ា​គី​ស្ថាន Dawn បាន​បញ្ជាក់ថា បុរស​ប៉ា​គី​ស្ថាន​នោះ​មាន​ឈ្មោះថា Habibullah និង​បានធ្វើ​ការចុះផ្សាយ​ថា គាត់​មាន​ចិ​ញ្ជឹ​ម​ព្រាប​យ៉ាងច្រើន​។​

​លោក Habibullah បាន​ប្រាប់​សារព័ត៌មាន​ដូច្នេះ​ថា ព្រាប​របស់គាត់​ជា​និមិត្តរូប​នៃ​សន្តិភាព ហើយ​ឥណ្ឌា​គួរតែ​កុំ​ធ្វើបាប​ដល់​ព្រាប​គ្មាន​ទោសកំហុស​។​

​អ្នកភូមិ​ជាច្រើន​ចាប់បាន​ព្រាប​នៅ​កាលពី​ថ្ងៃ​ចន្ទ នៅតាម​ប​ណ្តោ​ព្រំដែន​អន្តរជាតិ នៅក្នុង​តំបន់ Kashsmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា និង​បានប្រគល់​វា​ឲ្យ​ប៉ូលីស​។​

Kashmir ជា​តំបន់​ដែល​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ចង់​គ្រប់គ្រង​ផ្តាច់មុខ ប៉ុន្តែ​ប្រទេស​ទាំងពីរ​នេះ​គ្រប់គ្រង​បានតែ​មួយផ្នែក​ម្នាក់​ប៉ុណ្ណោះ ហើយ​វា​គឺជា​ទីតាំង​ដែលមាន​ការបាញ់ប្រហារ​គ្នា​រវាង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​។​

​នេះ​មិនមែនជា​លើក​ទី​១​ឡើយ ដែល​ព្រាបបាន​ហោះ​ពី​ប៉ា​គី​ស្ថាន​មក​ចូល​ទឹកដី​ឥណ្ឌា និង​មាន​បញ្ហា​ជាមួយ​មន្ត្រី​ឥណ្ឌា​។​

​កាលពី​ខែឧសភា ឆ្នាំ ២០១៥ ព្រាប​ស​មួយ​ក្បាល​ត្រូវបាន​ចាប់ខ្លួន ក្រោយ​វា​ត្រូវបាន​ប្រទះឃើញ​ដោយ​ក្មេងប្រុស​អាយុ ១៤​ឆ្នាំ​ម្នាក់​នៅក្នុង​ភូមិ​ជិត​ព្រំដែន​។​

​ចំណែក​ក្នុង​ខែតុលា ឆ្នាំ ២០១៦ ព្រាប​មួយ​ក្បាល​ទៀត​ត្រូវបាន​ចាប់ឃុំខ្លួន ក្រោយពេល​គេ​រកសារ​ព្រមាន នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅលើ​ខ្លួន​របស់​វា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×