Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅលើ​លោក​នេះ តើ​ពិត​ជាមាន​ភ្នំ​បែបនេះ​មែន​ទេ​? ព្រឺ​សម្បុរ​ណាស់ ពេលលឺ​ចាស់ៗ​ប្រាប់​ពី​មូលហេតុ​….

spot_img

​រូបភាព​ដ៏​អស្ចារ្យ​ជាច្រើន​សន្លឹក មើលទៅ​ទំនងជា «​ពស់​ថ្ម​» ដ៏​ធំ​ផុស​ចេញពី​ផ្នែក​នៃ​រូប​ភ្នំ​មួយ ដែល​ទើប​ត្រូវបាន​គេ​រកឃើញ និង​ចែករំលែក​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លាន់មាត់​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​តែម្តង ព្រោះតែ​ពុំ​ធ្លាប់​បានឃើញ​ពីមុនមក ។​

​យ៉ាងណាមិញ រូបភាព​ដ៏​អស្ចារ្យ​ទាំងនេះ គេ​ក៏បាន​ប្រាប់​ឲ្យ​ដឹងថា វា​ត្រូវបាន​គេ​ថត​ចេញពី​តំបន់​ទេសចរណ៍​នៃ​រូងភ្នំ​នាគរាជ និង​ទឹកជ្រោះ​ដ៏​ទាក់ទាញ​បំផុត​មួយ នៃ​ខេត្ត Bueng Kan ប្រទេស​ថៃ ។​

​បើតាម​តាម​ជំនឿ​ត​ចាស់​បុរាណ​និយាយ​តៗ​គ្នា​មក មាន​ពស់​ដ៏​ធំ​មួយ​បាន​ងាប់ ហើយ​ក្រោយមក វា​ក៏បាន​ប្រែក្លាយជា​ថ្ម​។ ចាស់ៗ​បាន​ដំណាល​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ពស់​ដ៏​ធំ​នេះ​វា​បាន​ងាប់​មិន​រលួយ រហូត​ដី និង​ថ្ម​តោង​ជាប់ ក្លាយជា​ពស់​ថ្ម​បែបនេះ រាប់លាន​ឆ្នាំ​មកហើយ​៕

​ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ​!?

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ komchadluek)​

spot_img
×