Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​គំរោង​ជំនួយ​រដ្ឋាភិបាល​ជប៉ុន ផ្តល់​មក​ស៊ីម៉ាក់ សំ​រាប់​ឆ្នាំ​២០១៨​នេះ ដែល​មាន​ទឹកប្រាក់​ជិត​៨​លាន​ដុល្លារ​ ​

spot_img

​ភ្នំពេញ​៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​ជួបពិភាក្សា​ការងារ​ជាមួយ ក្រុម​ការងារ​អនុវត្ត​គំរោង​ជំនួយ​រដ្ឋាភិបាល​ជប៉ុន ផ្តល់​មក​ស៊ីម៉ាក់ សំ​រាប់​ឆ្នាំ​២០១៨​នេះ ដែល​មាន​ទឹកប្រាក់​ជិត​៨​លាន​ដុល្លារ​អាមេរិក​។​

​លោក ហេង រតនា បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៤​ខែ​មករា ឆ្នាំ​២០១៨ លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ ក្រុម​ការងារ​អនុវត្ត​គំរោង​ជំនួយ​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​មក​សុីម៉ាក់ សំ​រាប់​ឆ្នាំ​២០១៨​នេះ ដោយ​មាន​ទឹកប្រាក់​ជិត​៨​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​ការគាំទ្រ​ការ​បោសសំអាត​មីន​និង​ជួយ​គាំទ្រ​ដល់​ជនរងគ្រោះ​ដោយសារ​មីន​ផ្ទាល់​នៅ​ខេត្ត​បាត់ដំបង ទិស​៤​ស្រុក រួម​មាន​ស្រុក​សំឡូត រតនមណ្ឌល បាណន្ត និង​ស្រុក​បរវេល មាន​ចំនួន​ប្រមាណ​ជិត​៤​លាន​ដុល្លារ​អាមេរិក និង​ទិញ​គ្រឿងចក្រ​កំទេច​មីន​ចំនួន​៥​គ្រឿង​បូករួម​នឹង​គ្រឿងបន្លាស់​ចំនួន​ជាង​៣.៤​លាន​ដុល្លារ និង​តង់​ស្នាក់​នៅ​សំរាប់​អ្នកដោះមីន​មាន​ចំនួន​៥០​តង់​ធំ ។ គ្រឿងចក្រ​និង​សំភា​រះ​នឹង​មកដល់​កម្ពុជា នៅ​ចុងខែ​មិនា ២០១៨​នេះ ។ ទន្ទឹង​នឹង​នេះ នឹង​មាន​ការអនុវត្ត​រួមគ្នា​នៃ​គំរោង​គាំទ្រ​ដល់​ប្រទេស​កូ​ឡំប៊ី (Colombia) ដោយ​រដ្ឋាភិបាល​ជប៉ុន​ជួយ​សំភា​រះ រីឯ​សុីម៉ាក់​ផ្តល់​ការហ្វឹកហ្វឺន​។ យើង​ខិតខំ​ទាំងអស់គ្នា ដើម្បី​ពិភពលោក​មួយ​គ្មាន​គ្រាប់មីន​៕​  ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×