Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រុស​ហួស គ្រោះថ្នាក់ ! បើករថយន្ដ​ដោយ​ការ​វ៉ា​ជែង បាត់​ម្ចាស់ការ​ផ្ងា​ជើង លើផ្លូវ​ជាតិ​១៣០ ឃុំ​រលាំងចក​

spot_img

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា នា​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ លើផ្លូវ​លេខ ១៣០ ត្រង់ចំណុច​ភូមិ​ព្រីង ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ រថយន្ត​ដឹក​ថ្ម ១​គ្រឿង ម៉ាក FUSO ពាក់​ផ្លាកលេខ កំពង់ស្ពឺ 3A-2889 សណ្តោង​សឺ​មី​រ៉ឺម៉ក ពាក់​ផ្លាកលេខ ភ្នំពេញ 4A-7090 បើកបរ​ដោយ​ឈ្មោះ ហឿន រតនៈ ភេទ​ប្រុស អាយុ​២៨ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​បេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​

​មុន​កើតហេតុ តាម​ការ​អោយដឹងពី​អ្នកបើកបរ​រថយន្ដ​ប្រាប់ថា មាន​រថយន្ត​មួយគ្រឿង​ទៀត​ប្រភេទ​បែន ក្បាល​ពណ៌​ស (​មិន​ចាំ​ផ្លាកលេខ​..) បាន​បើក​វ៉ា​ជែង​ក្នុងទិសដៅ​ស្របគ្នា ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត លុះ​មកដល់​ទឹម​គ្នា​រថយន្ដ​នោះបាន​រេ​ចង្កូត​មក​គៀក​រថយន្ដ​ខ្លួន ដោយសារតែ​ស្ថានភាព​គ្រោះថ្នាក់​ខ្លួន​បាន​យក​ច​ង្កួ​ត​អែម​ខាងស្ដាំ​ដៃ ប៉ុន្ដែ​ស្ថាន​ភាពមិន​អំណោយផល ក៏​កាច់​ក្រឡាប់​តែម្ដងទៅ ។​

​ក្នុង​ហេតុការណ៍​ខាងលើ មិន​បណ្តាល​ឲ្យ​មានការ​រងរបួស​ធ្ងន់​ធ្ង​រ​នោះទេ​និង​មិនមាន​ការប៉ះទង្គិចរ​វា​ង​អ្នកធ្វើដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ខាងលើ​ដែរ ។ តាម​ការបញ្ជាក់​ពីរ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​.​ខេត្ត ដែល​ចុះ​អន្ដរាគមន៍​ភ្លាមៗ​ក្រោយ​កើត​ហេតុថា ៖ កត្ដា​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​ដឹក​ថ្ម គឺ​មកពីរ​ការបាត់​ម្ចាស់ការ​ក្នុងការ​បញ្ជា​គ្រប់គ្រង​ដៃ​ច​ង្កួ​ត​រថយន្ដ ព្រោះ​តែមាន​មហន្ដរាយ​បង្កឡើង​ដោយ​រថយន្ដ​មួយទៀត ដែល​បើកបរ​ក្នុងស្ថានភាព​វ៉ា​ជែង​ផ្លូវ​តូចចង្អៀត​មិន​អំណោយផល​ក្នុងការ​អនុញ្ញាត​ឲ្យ​រថយន្ត​អាចធ្វើ​ការ​វ៉ា​បាន ។​

​បច្ចុប្បន្ន​តំណាង​ក្រុមហ៊ុន​រថយន្ត​ដឹក​ថ្ម បានមក​ស្ទួ​ច​យក​រថយន្ដ​ចេញពី​កន្លែងកើតហេតុ និង​បាន​បញ្ជូន​សំណុំរឿង​មក​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ដើម្បី​ពិនិត្យ​និង​ចាត់ការ​តាម​នីតិវិធី ។​

​ការបើកបរ​ដោយ​ស្ថានភាព​គ្រោះថ្នាក់ គឺ​ពិត​ជាមាន​ហានិភ័យ​ខ្ពស់​ណាស់ ដូច្នេះ​សូមអ្នក​បើកបរ​រថយន្ដ​ទាំងអស់ មេ​ត្ដា​គោរព​ច្បាប់ ចរាចរណ៍​ផ្លូវគោក និង​ចេះ​អា​ធ្យា​ស្រ័យ​គ្នា​ក្នុងស្ថានភាព​មិន​អំណោយផល​។ គោរព​ច្បាប់​ចរាចរណ៍ ស្រឡាញ់​ជីវិត​អ្នក និង​អ្នកដទៃ​៕​ដោយ​៖​កូ​ឡាប​

spot_img
×