Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ស្ងាត់ៗ សូ​ដា នី​តា ឡើង​ស៊េរី​រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក Lexus 570 KURO ស៊េរី​ឆ្នាំ​២០២០ មានតម្លៃ​កប់​ពពក​រហូតដល់​ទៅ​……

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ណាស់​បាន​ស្គាល់​ច្បាស់ កញ្ញា សូ​ដា នី​តា ជា​តារា​សម្តែង​ផង និង​ជា​ពិ​ធិ​ការិនី​ផង ដែល​បាន​ឆ្លងកាត់​លើ​វិថី​សិល្បៈ​អស់​រយៈពេល​ជាង ១០ ឆ្នាំ មកហើយ​។ បើ​ទោះ​ការងារ​សិល្បៈ​របស់ កញ្ញា នី​តា មួយ​រយៈពេល​ចុងក្រោយ ហាក់​មិនសូវ​មមាញឹក​ខ្លាំង​ដូច​មុន​យ៉ាងណាក្តី តែ​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ​កញ្ញា គឺ​នៅ​ដដែល ពោលគឺ​នៅតែ​ទទួលបាន​ការគាំទ្រ ពី​សំណាក់​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម ដែលមាន​ការចាប់អារម្មណ៍ ស្រឡាញ់​ចូលចិត្ត​កញ្ញា​យ៉ាងច្រើន​ផងដែរ​។​

​ដោយឡែក ថ្មីៗ​នេះ កញ្ញា សូ​ដា នី​តា ស្រាប់តែ​ធ្វើ​ឲ្យ​ហ្វេ​នៗ និង​មិត្តភក្តិ​រួម​អាជីព មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​បានឃើញ​កញ្ញា បង្ហោះ​រូបភាព​ឡើង​ស៊េរី​រថយន្ត​ដ៏​ទំនើប​១​គ្រឿង​ម៉ាក Lexus 570 KURO ដោយ​ភ្ជាប់​សារ​លើកទឹកចិត្ត​ខ្លួនឯង​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​យ៉ាង​ដូច្នេះ​ថា​៖ «​នេះ​ជា​ក្តី​ប្រាថ្នា​ដែល​ខ្ញុំ​នឹង​អ្នក​គ្រប់គ្នា​តែងតែ​ចង់បាន អ៊ីចឹង​បើសិនជា​បាន​ហើយ​ត្រូវ​ថែរក្សា​ទុក ហើយ​មើលថែ​ឲ្យ​ល្អ ខំប្រឹង​បន្ត​ដើម្បី​ឡើង​ស៊េរី​នឹង​គេ​១​ទៀត (​ខ្មៅ​១​ស​១)» ។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា រថយន្ត​ស៊េរី​ទំនើប​ដែលជា​ក្តី​ប្រាថ្នា​របស់​កញ្ញា នី​តា ១​គ្រឿង​នេះ គឺ​ម៉ាក Lexus 570 KURO ស៊េរី​ឆ្នាំ​២០២០​។ ហើយ​បើតាម​ការប៉ាន់ប្រមាណ គឺមាន​តម្លៃ​រហូតដល់ ២៦៥.០០០ ដុល្លារ ឯណោះ​៕ ដោយ​៖ លឹម ហុង​

spot_img
×