Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នំភ្លើង​ផ្ទុះ​ហើយ​! Love Riya ចេញ​វីដេអូ​ព្រលះ​អ្នក​រិះគន់​ធ្ងន់ៗ​វិញ រឿង​ចត​ឡាន រ៉ូ​ល រ៉​យស៍ បញ្ច្រាសទិស​នៅមុខ​វាំង​… (​វីដេអូ​)

spot_img

​ដូចដែល​ប្រិយមិត្ត​គ្រប់គ្នា បានទទួល​បាន​ជ្រាប​រួចហើយ ទាក់ទង​រឿងរ៉ាវ​ផ្ទុះ​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាល​ម្សិលមិញ ករណី​ដែល​តារា​ហ្វេ​ស​ប៊ុ​កល​ក់ឡេ​អន​ឡាញ Love Riya ថត​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Rolls-Royce បញ្ច្រាសទិស​នៅ​ផ្លូវ​មុខ​វាំង ធ្វើ​ឲ្យ​អ្នកដំណើរ​រអ៊ូរទាំ​ជាខ្លាំង​អំពី​ការរំខាន​កកស្ទះ ហើយ​រឿងនេះ​ក៏បង្ក​ឲ្យ​មហាជន​រិះគន់​យ៉ាង​ធ្ងន់ៗ​បែបនេះ​ថា «​ឡាន​ថ្លៃ​តែ​ច​រិ​ក​ម្ចាស់​ថោក​បំផុត​» និង​សូម្បី​ប្រើប្រាស់​ពាក្យពេចន៍​អាក្រក់​ជាច្រើន​ទៀត​។​

​ក្រោយពី​បានឃើញ​មនុស្ស​ជាច្រើន​នាំគ្នា​ប្រើប្រាស់​ពាក្យ​ប្រមាថ​រិះគន់​ធ្ងន់ៗ​បែបនេះ អត់ទ្រាំ​ពុំបាន​អ្នកនាង Love Riya ក៏​បានចេញ​វីដេអូ​ព្រលះ​ជេរ​ប​ញ្ឆោ​ទៅកាន់​អ្នក​រិះគន់​វិញ​ខ្លាំងៗ និង​សូម​ធ្វើការ​បកស្រាយ​ទៅកាន់​ហ្វេ​នៗ ដោយ​ដឹងថា តាមពិតទៅ ដំបូង​ឡើយ ឡាន​របស់​អ្នកនាង​ចត​នៅ​កន្លែង​ឆ្ងាយ​ពី​ហ្នឹង គឺ​ស្រប​ខាងឆ្វេង​ដៃ​ត្រឹមត្រូវ​ដូច​គេ​ដូច​ឯង​។ ហើយ​បន្ទាប់មក អ្នកនាង​ក៏បាន​ចុះ​ដើរមក​អុជ​ធូប​នៅមុខ​ព្រះអង្គដ​ង្កើ ប៉ុន្តែ ដោយសារតែ​មើល​ស្ថាន​ភាពមិន​ស្រួល ព្រោះ​មាន​មនុស្ស​ចោមរោម​កាន់តែច្រើន​ទៅៗ (​មាន​ទាំង​អ្នក​ចង់​ស្គាល់ និង​ព្រមទាំង​អ្នក​សុំ​ការដាក់​ទាន​) អ្នកនាង​ក៏បាន​ហៅ​តៃកុង​ឡាន​ប្រញាប់​មក​យកតែ​ម្តង​។

​អ្នកនាង​បន្តថា ភ្លាមៗ​នោះ តៃកុង​ឡាន​ក៏បាន​បើក​មកដល់ និង​បាន​ថត​បញ្ច្រាសទិស អែប​ចិញ្ចើមផ្លូវ​ខាងស្តាំ ចាំ​ទទួល​អ្នកនាង (​មេ​) តែមួយ​ភ្លែត (​មិន​ដល់ ៥ នាទី ផង​) កាលពី​វេលា​ម៉ោងជាង ៥ ល្ងាច ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ក្បែរ​កន្លែង​ព្រះ​អង្គដ​ង្កើ​៕

ដោយ​៖ លឹម ហុង​

​ដើម្បី​ជ្រាប​កាន់តែច្បាស់ និង​ចង់​ថា​អ្នកនាង Love Riya ឆេះ​កំហឹង​ប្រៀប​ដូច​ភ្នំភ្លើង​ផ្ទះ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖​

spot_img
×