Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បន្ត​មាន​ភាព​ប្រុងប្រយ័ត្ន ចំពោះ​ជំងឺឆ្លង​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ ឲ្យ​ប្រុងប្រយ័ត្ន​រលក​ទី​២ នៃ​ការ​រា​ត្បត​ជំងឺឆ្លង​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ​បញ្ជា​ក់នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ ថា ដើម្បី​ទប់ស្កាត់​នូវ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ រលក​ទី​២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​អនាម័យ​សុខភាព​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​សម្រាប់​កូនចៅ​ជាទី​ស្រឡាញ់​នៅក្នុង​ក្រុមគ្រួសារ កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩
​ឲ្យ​សោះ និង​សូមកុំ​ឲ្យ​មាន​វិប្បដិសារី​កើតឡើង ព្រោះតែ​ការធ្វេសប្រហែស​មើលស្រាល ចំពោះ​ស្ថានការណ៍​បច្ចុប្ប្ន​ន្ន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖ «​សូម​ប្រុងប្រយ័ត្ន​រលក​ទី​២ នៃ​ការ​រា​ត្បត​ជំងឺឆ្លង​កូ​វីដ​១៩! អ្វីដែល​សំខាន់បំផុត​នៅពេលនេះ​គឺ​ការថែរក្សា​អនាម័យ​សុខភាព​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​សម្រាប់​កូនចៅ​ជាទី​ស្រឡាញ់​នៅក្នុង​ក្រុមគ្រួសារ កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ ឲ្យ​សោះ​។ សូមកុំ​ឲ្យ​មាន​វិប្បដិសារី​កើតឡើង ព្រោះតែ​ការធ្វេសប្រហែស​មើលស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្ប្ន​ន្ន ។ ទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស​យើង​មាន​តិច​មែន តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​នឹង​ត្រៀម​ទប់ស្កាត់​គ្រប់ពេល ជាពិសេស​នៅក្នុង​រលក​ទី​២​នៃ​ការ​ងើបឡើង​វិញ​នៃ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩ ដ៏​កាច​សាហាវ​បំផុត​នេះ​។​

​មកទល់​ថ្ងៃនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បានបញ្ជាក់​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស ២១៧ ដែលមាន​អ្នក​ឆ្លង​រោគ​បាន​កើនឡើង​ជាង​៥​លាន​នាក់​ហើយ (5,491,678) ហើយ​ស្លាប់​ជាង​៣០​ម៉ឺន​នាក់ ក្នុងនោះ​កម្ពុជា​ក៏មាន​អ្នក​ឆ្លង​ថ្មី​២​នាក់​ផងដែរ​។ មកទល់ពេលនេះ មិនទាន់មាន​ថ្នាំ​ព្យាបាល​កូ​វីដ​១៩​នៅឡើយ​ទេ​។
​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​ពាក់​ម៉ាស ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ ដោយ​ទឹក​អាល់កុល ឬ​ចឹ​ល​សម្លាប់​មេរោគ​។ ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស ឬ​ខ្ទប់​ដោយ​ដៃ​នៅពេល​ក្អក ឬ​កណ្តាស ជាពិសេស​នៅក្នុង​ចំណោម​ក្រុមមនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា​ដូចជា​ទីផ្សារ ភោជនីយដ្ឋាន និង​ទីកន្លែង​ធ្វើការ​ជាដើម​។​

​សូម​បន្ត​ស្តាប់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​គ្រប់ពេល​។ បើ​មាន​ចម្ងល់​ឬ​ការសង្ស័យ​ណាមួយ សូម​ទូរ​ស័​ព្វ​ទៅ​លេខ ១១៥ ជាបន្ទាន់​។ យើងទាំងអស់គ្នា​ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាតត្បាត នៃ​ជំងឺឆ្លង​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស​»​។​
​សូមបញ្ជាក់​ផងដែរ​ថា រហូតមកដល់​ពេលនេះ​កម្ពុជា មាន​អ្នក​ការឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​១២៤​ករណី ដោយ​ក្នុងនោះ​មាន​អ្នកជំងឺ​១២២​នាក់​បាន​ព្យាបាល​ជាសះស្បើយ និង​២​នាក់​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕

ដោយ​៖​សម្ផស្ស​


spot_img
×