Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​និង ស្ថាប័ន​ពាកព័ន្ធ​ផ្សេងៗ​ទៀត​បាន​ពិនិត្យ​ពិភាក្សា និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​បង្ហូរ និង​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ចុងក្រោយ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការិយាល័យ​ចំណុះ នាយកដ្ឋាន​នានា​របស់​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិការ ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ ដើម្បី​រៀបចំ​សេចក្តីព្រាងច្បាប់ (Ad-hoc) ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ចុងក្រោយ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការិយាល័យ​ចំណុះ នាយកដ្ឋាន​នានា​របស់​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ពិភាក្សា​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​បង្ហូរ និង​សេចក្តីព្រាង​ប្រកាស​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​ការិយាល័យ​ចំណុះ​នាយកដ្ឋាន​នានា របស់​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដោយ​ធ្វើការ​សិក្សា​ឱ្យ​ស៊ីជម្រៅ​លើ​ខ្លឹមសារ រចនាសម្ព័ន្ធ​ផ្ទៃក្នុង​ឱ្យមាន​ភាពច្បាស់លាស់ មុន​បែងចែក​តួនាទី​ភារកិច្ច​ថ្នាក់​ការិយាល័យ​នីមួយៗ ដើម្បី​ធានា​ឱ្យ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ បានលើកឡើង​អំពី​លទ្ធផល​ការងារ​សំខាន់ៗ​សម្រេចបាន ក្រោយ​សេចក្តីសម្រេច​ស្ដីពី​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​ពិភាក្សា និង​ផ្ដល់យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង ដឹកនាំ​ការងារ​គ្រប់គ្រង​ទឹក​កខ្វក់​នៅ​កម្ពុជា​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការពិនិត្យ​ពិភាក្សា​ផ្តល់​ធាតុ​ចូល​ឱ្យបាន​ស៊ីជម្រៅ និង​ការពិនិត្យ​កែតម្រូវ​ពាក្យពេចន៍​ឱ្យបាន​ត្រឹមត្រូវ​ជៀសវាង​ការខុសឆ្គង​នូវ​សេចក្តីព្រាង​ប្រកាស​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​ការិយាល័យ​ចំណុះ​នាយកដ្ឋាន​របស់​អគ្គនាយក​ដ្ឋា​ន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ មុន​ដាក់ជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ពិនិត្យ​សម្រេច និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​បង្ហូរ និង​មុន​ប្រជុំ​ឆ្លង​ជាមួយ​អន្តរក្រសួង​នាពេលខាងមុខ​។​

​ច្បាប់​នេះ​ជួយ​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដើម្បី​យកមកអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​ពេលបច្ចុប្បន្ន ក្នុងការ​សាងសង់ ជួសជុល និង​ថែទាំ​ប្រព័ន្ធ​លូ ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ប្រឡាយ គ្រប់គ្រង​សំណល់​ភក់ និង​ប្រព័ន្ធ​ការពារ​ទឹកជំនន់ ព្រមទាំង​ចូលរួម និង​ផ្តល់​ការគាំទ្រ​ក្នុងការ​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ​ផែនការ​សកម្មភាព​មេ និង​ផែនការអភិវឌ្ឍន៍​ជាតិ​ផងដែរ​៕​

ដោយ​៖​សម្ផស្ស​

spot_img
×