Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាជ្ញាសាលា​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នឹង​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល នៅ​ថ្ងៃទី​២៩ ខែឧសភា ស្អែក​នេះ លើ​រឿងក្តី​ម្ចាស់បំណុល នៃ​ការអនុវត្ត​បានឈ្នះ​គ្រប់​សាលាជំនុំ​ជម្រះក្តី​

spot_img

​ព្រះសីហនុ​៖ការអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដែល​ធ្វើឡើង​ដោយ អាជ្ញាសាលា នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​ស្អែក​នេះ គឺជា​ការអនុវត្ត​ដ៏​ត្រឹមត្រូវ នូវ​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រឿងក្តី​នេះ ម្ចាស់បំណុល​នៃ​ការអនុវត្ត​បានឈ្នះ​គ្រប់​សាលាជំនុំ​ជម្រះក្តី ហើយ​ដែល​បានអូសបន្លាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​។​

មេធាវី ឈឹម ឆេងឃាង តំណាងឲ្យភាគីឈ្នះក្តីនៅថ្ងៃទី២៨ខែឧសភានេះ បានបញ្ជាក់​បន្ថែមថា រឿងក្តី​នេះ​កើតឡើង​ដោយសារតែ​សហ​កូនបំណុល នៃ​ការអនុវត្ត​(​អ្នកចាញ់​ក្តី​) បាន​កែន​ប្រមូលគ្នា​មក​នៅ​លើដី ដែលជា​កម្មសិទ្ធិ​របស់​ម្ចាស់បំណុល​នៃ​ការអនុវត្ត ( ម្ចាស់​ដី​ឬ អ្នកឈ្នះ​ក្តី​) នេះ​ជាហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ដី​មិនអាច​ប្រកប​មុ​របរ រកស៊ី​អ្វី​បាន​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ដី​មានការ​ខាង​បង់​យ៉ាងធ្ងន់ធ្ងរ ។​

​មុន​ឈានដល់​ការអនុវត្ត​ដោយ​បង្ខំ​នេះ ម្ចាស់​ដី​បាន​ព្យាយាម​ចរចា និង​សម្របសម្រួល​ជាមួយ​សហ​កូនបំណុល នៃ​ការអនុវត្ត​ជាច្រើនលើក​ច្រើនដង ច្រើន​ឆ្នាំ នៅ​ទីតាំង​ផ្ទាល់​ផង នៅ​ថ្នាក់ក្រុង​ផង ថ្នាក់​ខេត្ត​ផង ទោះ​ម្ចាស់​ដី មាន​ទឹកចិត្ត​សម្បទាន​ឲ្យ​ជា​សោហ៊ុយ ឬ​ដោះដូរ​ជា​ដី ក៏​សហ​កូនបំណុល​នៃ​ការអនុវត្ត (​អ្នកចាញ់​ក្តី​) នៅតែ​មិន​ព្រម​ដែរ​។ រហូតដល់​ការចរចា​ចុងក្រោយ​បំផុត ដែល​ធ្វើឡើង​នៅ​ថ្នាក់​ខេត្ត នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​កិច្ចសម្របសម្រួល​របស់​លោក​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម គួច ចំរើន ដែលមាន​សមាសភាព​ចូលរួម ដូចជា​មន្ត្រី សាលាខេត្ត​ព្រះសីហនុ អាជ្ញាសាលា កងរាជអាវុធហត្ថ ស្នងការ និង​អាជ្ញាធរ​មូលដ្ឋាន​ចំណុះ​សាលាខេត្ត ភាគី​ម្ចាស់​ដី សហ​កូនបំណុល​នៃ​ការអនុវត្ត (​អ្នកចាញ់​ក្តី​) និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​រក​ដំណោះស្រាយ ក៏​សហ​កូនបំណុល​នៃ​ការអនុវត្ត (​អ្នកចាញ់​ក្តី​) នៅតែ​មិន​ព្រម ទោះបី​លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​សន្យាថា​នឹង​ជួយ​និយាយ​ជាមួយ​ម្ចាស់​ដី ដើម្បី​ផ្តល់ប្រាក់​ទៅ​ពួកគាត់​មួយចំនួន ជា​ថ្នូរ​នឹង​ការចាកចេញ​ក៏ដោយ​ស្ម័គ្រចិត្ត​។

សហ​កូនបំណុល នៃ​ការអនុវត្ត​ទាមទារ​យក​តម្លៃ​ទីផ្សារ​គឺ​ដី​១​ម៉ែត្រការ៉េ ទារ​ពី​ម្ចាស់​ដី​ក្នុងតម្លៃ ១៥០០$​ដុល្លារ​អា​មេ​រិច ឬ ៥ ០០០ ០០០ $ (៥​លាន​ដុល្លារ​អា​មេ​រិច​) ជា​ថ្នូរ​នឹង​ការចាកចេញ​ពី​ដី​របស់​ម្ចាស់បំណុល​នៃ​ការអនុវត្ត​( ម្ចាស់​ដី​ឬ អ្នកឈ្នះ​ក្តី​) ដែល​ម្ចាស់បំណុល​នៃ​ការអនុវត្ត​មិនអាច​ទទួលយកបាន ព្រោះ​សហ​កូនបំណុល​នៃ​ការអនុវត្ត ចូលមក​រំលោភ​យក​ដី​ដែលជា​កម្មសិទ្ធិ​ស្របច្បាប់​របស់ខ្លួន ។​

តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ម្ចាស់​ដី​នៅតែមាន​ទឹកចិត្ត​ផ្តល់​ជា​សោហ៊ុយ ឬ​ដោះដូរ​ដី​ឲ្យ​ពួកគាត់​យ៉ាង​សមរម្យ បំផុត ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា ទោះបីជា​ស្ថិតក្នុង​នីតិវិធី​នៃ​ការអនុវត្ត​ដោយ​បង្ខំ​កំពុងតែ​ដំណើរការ​ដ៏​ដោយ​។ បន្ថែម​ពីនេះ​ទៀត អាជ្ញាសាលា នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ព្យាយាម​សម្របសម្រួល​ឲ្យ​ពួកគាត់​រុះរើ និង​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត ហើយ​ម្ចាស់​ដី​នឹង​ឲ្យ​ជា​សោហ៊ុយ ឬ​ដោះដូរ​ដី​ឲ្យ​ពួកគាត់ តែ​ពួកគាត់​នៅតែ​មិន​ព្រម​ឡើយ រហូត​ចុងក្រោយ​បំផុត តុលាការ​អនុវត្ត​ក៏បាន​ចូល​មកជួយ​សម្របសម្រួល ជាមួយ​សហ​កូនបំណុល នៃ​ការអនុវត្ត​(​អ្នកចាញ់​ក្តី​) ឲ្យ​រុះរើ និង​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​ពួកគាត់​នៅតែ​មិន​ព្រម​ដដែល ។​

​អាស្រ័យ​ហេតុ​ដូច​បាន​រៀបរាប់ ដោយ​សង្ខេប​ខាងលើនេះ សបញ្ជាក់​ថា សហ​កូនបំណុល នៃ​ការអនុវត្ត​ពុំមាន​ចេតនា​សុចរិត​ណាមួយ ក្នុងការ​ប្រគល់ និង​ចាក​ចេញពី​ដី​របស់​ម្ចាស់បំណុល នៃ​ការអនុវត្ត​ឡើយ​។ ដូច្នេះហើយ ទើប​ឈានដល់​ការអនុវត្ត​ដោយ​បង្ខំ តាម​សេចក្តីសម្រេច​សាលដីកា​របស់​តុលាការ​កំពូល ដែល​នឹងត្រូវ​អនុវត្ត​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​ស្អែក​នេះ​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×