Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​នឹង​ផ្តល់នូវ​ហិរញ្ញប្បទាន​ឥត​សំណង ​ទឹកប្រាក់​ប្រមាណ​១៨​លាន​ដុល្លារ​អាមេរិក​ ដល់​កម្ពុជា ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

spot_img

ភ្នំពេញ៖ ​លោក Masahiro MIKAMI ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ​រាជរដ្ឋាភិបាល​ជប៉ុន គ្រោង​នឹង​ផ្តល់នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ទឹកប្រាក់​ប្រមាណ​២ ០០០​លាន​យ៉េន​ជប៉ុន ឬ​ប្រមាណ​១៨​លាន​ដុល្លារ​អាមេរិក ​ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជា តា​មរយៈ​ការផ្តល់​ជា​ឧបករណ៍ សម្ភារ និង​បរិក្ខារ​ពេទ្យ​ជូន​ក្រសួងសុខាភិបាល ​សម្រាប់​ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​។​

​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ ​រវាងឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន​និង ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន ដែល​បាន​ផ្តល់ជំនួយ​បច្ចេកទេស ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា រហូតមក​។​

​ឯកឧត្តម​ថា ​ជំនួយ​នេះ​ចំ​ពេលដែល​កម្ពុជា​ ក៏ដូចជា​ពិភពលោក​កំពុងតែ​ជួប​វិបត្តិ និង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

ឯកឧត្តម​​ថា រាជរដ្ឋាភិបាល​ជប៉ុន គ្រោង​នឹង​ផ្តល់នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ ទឹកប្រាក់​ប្រមាណ​២០០០​លាន​យ៉េន​ជប៉ុន ត្រូវជា​ប្រមាណ​១៨​លាន​ដុល្លារ​អាមេរិក ​ជូន​រាជរដ្ឋាភិបាល​កម្ពុ​ជា តា​មរយៈ​ការផ្តល់​ជា​ឧបករណ៍ សម្ភារ និង​បរិក្ខារ​ពេទ្យ​ជូន​ក្រសួងសុខាភិបាល​សម្រាប់​ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​៕ដោយ៖សម្ផស្ស

spot_img
×