Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកខ្សាច់ បើកកិន​​បុគ្គលិកម្នាក់​ស្លាប់​ ​ក្នុង​ដេប៉ូ​បូម​ខ្សាច់​​ងួន ទី​ឡុង

spot_img

ភ្នំពេញ : បុរស​ម្នាក់​បាន​ស្លាប់​​ដោយ​រថយន្ត​ដឹក​ខ្សាច់​បុក​ហើយ​កិន​ពីលើ ​យកទៅ​សង្គ្រោះ​មិនទាន់​ ក្រោយពី​ដើរ​ក្នុង​បរិវេន​បូម​ខ្សាច់​រថយន្ត​ប៉ែន​ ​ហើយក៏​បុរស​បើករថយន្ត​បង្ក​ហេ​តុ ​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​។ បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃទី​២៨ ខែ ឧសភា ឆ្នាំ ២០២០​ នៅ​ចំណុច​ការដ្ឋាន​បូម​ខ្សាច់ ងួន ទី​ឡុង តាមផ្លូវ​ថៃ​ហ្គ័​រ ខាងកើត​ស្ពាន​ព្រែក​សំរោង ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​


​ ប្រភព​ព័​ត៌​មានបាន​ឲ្យដឹងថា ​មុន​កើតហេតុ​ជនរងគ្រោះ​បាន​ដើរ​ក្នុង​បរិវេន​កន្លែង​បូម​ខ្សាច់​មើល​រថយន្ត​ប៉ែន ​កាយ​ដឹក​ខ្សាច់​ស្រាប់​មាន​រថយន្ត​របស់​ការ​ដ្ឋា​ន​រថយន្ត​ប៉ែន​ ពណ៌​ក្រហម​ពាក់​ក​លេខ​ស្វាយរៀង​៣A-២១៨៨​ ថយក្រោយ​ចូល​ដឹក​ខ្សាច់​ប​បុក​បុរស​ជនរងគ្រោះ ឈ្មោះ តុ​ក សុ​កា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​កម្មករ​នៅ​ការដ្ឋាន ស្នាក់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​រស់នៅ​ជាមួយ​ប្រពន្ធ​ បាន​កិន​ស្លាប់​ភ្លាម​តែម្ដង ​ក្រោយ​កើតហេតុ​បុរស​អ្នកបើករថយន្ត​បង្ក ​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល ។ ​

​នគរបាល​បាន​បញ្ជាក់ថា​ ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ពិតមែន ​គឺ​រថយន្ត​បង្កហេតុ​ប៉ែន​ដឹក​ខ្សាច់​ក្នុង​ការដ្ឋាន​បុក​កិន​បុរស​ជា​កម្មករ​ស្លាប់ ​ហើយ​បុរស​អ្នកបើករថយន្ត​បង្ក​រត់គេចខ្លួន​បាត់ ​ប​ន្ស​ល់​ជនរងគ្រោះ​ក្រោយ​កើតហេតុ​ បាន​ទំនាក់​ទំនងទៅខាង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​ស្នងការ​រាជធានី​ភ្នំពេញ ​មក​យក​រថយន្ត​បង្ក​រក្សាទុក​ បណ្ដោះអាសន្ន​សិន៕

ដោយ៖កូឡាប

spot_img
×