Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ស៊ីម៉ាក់ ៖ គ្រាប់មីន​ផ្ទុះ​ត្រូវ ហើយ​មិន​ដែល​មាន​សុភមង្គល​ទេ​

spot_img

​ភ្នំពេញ​៖ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា អ្វី​ទៅ​ដែល​ហៅថា “​គ្រាប់មីន​សុភមង្គល​”? បើ​គ្រាប់មីន​ផ្ទុះ​ត្រូវ ហើយ​មិន​ដែល​មាន​សុភមង្គល​ទេ​កុំ​ឆ្ងល់​ពេក ចុះ​ហេតុអ្វី​? គ្រាប់​មីន​ប្រឆាំង​មនុស្ស​ប្រើប្រាស់​នៅ​កម្ពុជា​មាន​ច្រើន​ប្រភេទ ហើយ​ការ​ពី​សម័យ​សង្គ្រាម​កំពុង​ឆាបឆេះ មាន​គ្រាប់មីន​ប្រឆាំង​មនុស្ស​មួយចំនួន​ត្រូវបាន​គ្រួសារ​កងទ័ព​ឱ្យ​រហស្សនាម​ថា “​គ្រាប់មីន​សុភមង្គល​” តើ​អ្វី​ទៅ​ជា​គ្រាប់​មីន​សុភមង្គល​នោះ​?

​បើ​តាមផេក​ផ្លូវការ លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​លើកឡើង​ថា ជា​ប្រភេទ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​មាន​ទំហំ​តូចៗ ជា​ប្រភេទ​គ្រាប់​មីន​មាន​កម្លាំង​ផ្ទុះ​ជា​ខ្យល់​គ្មាន​អំបែង​ទេ ដូចជា​ប្រភេទ​គ្រាប់មីន 72, ប្រភេទ​M14 ជាដើម ដែល​គ្រាប់​ប្រភេទ​នេះ មាន​កម្រិត​ជាតិ​ផ្ទុះ​តិច​និង​អាច​ធ្វើឱ្យ​ពិការ​ជើង​ម្ខាង​។

​លោក​បាន​បន្ថែមថា ដោយសារ​ការពិការ​ជើង​ម្ខាង​នេះ អាច​ជួយ​ឱ្យ​ប្តី​គាត់ ឬ​កូន​គាត់ មិន​ត្រូវ​បញ្ជូន​ទៅ​ប្រយុទ្ធ​នៅ​សម​ភូមិ​មុខ​ទៀត​ទេ ដូចនេះ​ពួកគាត់​អាច​រស់​នៅ​ជុំ​ប្តី​ប្រពន្ធ បាន​សុខ​ស្រួល​បន្តិច ហេតុនេះហើយ គ្រាប់​មីន​បែប​នេះ ក្លាយជា​”​គ្រាប់មីន​សុភមង្គល​” បើទោះបីជា​ពិការ​ជើង​ម្ខាង​ក៏ដោយចុះ​។

​លោក​បាន​បញ្ជាក់ថា “​នេះ​ហើយ​រសជាតិ​នៃ​សង្គ្រាម បើ​ត្រូវ​គ្រាប់​មីន​ហើយ​មិន​ដែល​មាន​សុភមង្គល​ទេ​កុំ​ឆ្ងល់​ពេក តែ​ដោយ​ជីវិត​បែកបាក់​គ្រួសារ​ដោយសារ​សង្គ្រាម​នោះ វា​លំបាក​ពេក​ដូចនេះ ត្រូវតែ​មាន​ការលះបង់​ខ្លះ ឱ្យ​តែ​បាន​ជួបជុំគ្នា​ពិការ​ជើង​ម្ខាង​ក៏​ព្រម​ដែរ​។ អាច​ជា​ការ​និយាយ​លេងសើច តែ​ក៏​ជា​ការពិត​ដែរ តែ​មិន​ចំពោះ​អតីតយុទ្ធជន​ដ៏​អង់អាច​ក្លាហាន​របស់​យើង​ទេ អ្នក​ខ្លះ​ជាន់​មីន​២​ឬ​៣​លើក​ក៏មានដែរ​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×