Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ ប៉ុនប៉ង​នាំ​មនុស្ស​ឆ្លងដែនទៅ​ថៃ​ដោយ​ខុសច្បាប់ ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​

spot_img

​បន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានរៀបចំ​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដោយ​ជាប់ចោទ​ពីបទ ប៉ុនប៉ង​នាំ​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់ ទៅ​ប្រទេស​ថៃ ។​

​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែតបាន​ឲ្យ​ដឹងថា ជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជា​កម្មករ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​លោក​អធិការ​បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ សួន ពិសិដ្ឋ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ ត្រូវបាន​កម្លាំង​ល្បាត​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ចុះ​ល្បាត​នៅ​ចំណុច​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ប្រទះឃើញ​ជនសង្ស័យ កំពុង​ប្រមូលផ្តុំ​ពលករ​ខ្មែរ​ចំនួន​៤​នាក់ (​ស្រី​២​នាក់​) នៅក្នុង​បន្ទប់​ជួល​របស់ខ្លួន បម្រុង​នាំ​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលទៅ​ទឹកដី​ថៃ ពេល​ឃើញ​សមត្ថកិច្ច ជនសង្ស័យ​បាន​ព្យាយាម​រត់​គេ​ខ្លួន ក៏​ជង់​នឹង​ដែក​មុត​ជើង​ខាងស្តាំ ក៏​ត្រូ​សមត្ថកិច្ច​ចាប់ខ្លួនបាន​។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន និង​សួរនាំ ជនសង្ស័យ​បាន​សារភាពថា មនុស្ស​ទាំង​៤​នាក់​នោះ គេ​ពិតជា​ប្រមូលផ្តុំ​បម្រុង​នាំ​ឆ្លងដែន​មែន ដោយ​នាំយកទៅ​ឲ្យ​ឈ្មោះ ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​កំពុងស្នាក់នៅ​ប្រទេស​ថៃ ។​

​លោក​វរសេនីយ៍ទោ ឡាយ គឹម​លួ​ន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ បានរៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×