Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែ​នាំឱ្យ​មន្ត្រី​ជំនាញ ចុះ​តាមដាន ត្រួតពិនិត្យ​ការសាងសង់​ជាប្រចាំ លើ​អ្នកត្រួតពិនិត្យ​បច្ចេកទេស ទើប​យើង​អាចធ្វើ​ផ្លូវ​មានគុណ​ភាពរឹងមាំ

spot_img

​ភ្នំពេញ​៖ គម្រោង​ជួសជុល​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ចំណុច​រង្វង់​មូល​ព្រលានយន្តហោះ​ខេត្តសៀមរាប រហូតដល់​ស្រុក​ក្រឡាញ់​សម្រេចបាន​៩៤% ហើយ​។ ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​តាមដាន ត្រួតពិនិត្យ​ការសាងសង់​ជាប្រចាំ​លើ​អ្នកត្រួតពិនិត្យ​បច្ចេកទេស ទើប​យើង​អាច ធ្វើ​ផ្លូវ​មានគុណ​ភាពរឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង។​

​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បន្ត​បេសកកម្ម ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​ក្រុម​អ្នកជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​គម្រោង​ជួសជុល​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​៦​។​

​គម្រោង​ជួសជុល​ថែទាំ​កំណាត់​ផ្លូវ​នេះ មាន​ប្រវែង​សរុប​ចំនួន ៤៩,៨៨ គីឡូម៉ែត្រ ចាប់ពី​ចំណុច​រង្វង់​មូល​ព្រលានយន្តហោះ​ខេត្តសៀមរាប ដល់​ស្រុក​ក្រឡាញ់ ក្រាល​បេតុង​កៅស៊ូ​(AC)​ចន្លោះ​ពី​៥ ទៅ ១០​សង់ទីម៉ែត្រ ក្រោម​ឥណទាន​ប្រាក់កម្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រមាណ​១០.៤២០.៥២២ ដុល្លារ​សហរដ្ឋអាមេរិក ចំណាយ​រយៈពេល​១៨​ខែ ជួសជុល​ថែទាំ​ដោយ​ក្រុមហ៊ុន​Poly Changda Engineering Co.,Ltd ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​Korea Consultants International (KCI) បានចាប់ផ្ដើម​អនុវត្ត​គម្រោង​តាំងពី​ខែធ្នូ ឆ្នាំ​២០១៨ រហូតមកទល់​ពេលនេះ​សម្រេចបាន​៩៤%​ហើយ​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គួសបញ្ជាក់​ថា​៖ ក្រោយពី​ការត្រួតពិនិត្យ​រួចមក​ឃើញថា​៖ ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹមត្រូវ​អាច​ទទួលយកបាន ស្របតាម​លក្ខណៈ​បច្ចេកទេស ដែល​មានចែង​ក្នុង​សៀវភៅ​បន្ទុក និង​បទដ្ឋាន​ដែល​យើង​ចង់បាន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ សូម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា មិនត្រូវ​បើកបរ​ហួស​ល្បឿន​កំណត់ដោយ​ច្បាប់ កុំ​វ៉ា​ជែង​គ្មាន​ការប្រុងប្រយ័ត្ន កុំ​ប្រើប្រាស់​គ្រឿងញៀន កុំ​សេព​គ្រឿង​ស្រវឹង​ពេល​បើកបរ កុំ​ប្រើ​ទូរ​សព្ទ​ពេល​បើកបរ ពាក់​ខ្សែក្រវាត់​និង​ពាក់មួក​សុវត្ថិភាពឱ្យបាន​ត្រឹមត្រូវ​ពេល​បើកបរ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×