Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកការទូត​អា​មេ​រិច ដកខ្លួន​ចេញពី​ក្រុមប្រឹក្សា បង្កើត​ដោយ​អ្នកស្រី អ៊ុង​សាន សូ​ជី ដោយ​ចោទ​ថា​ ​ជា​ក្រុម​សំរាប់​លាក់បាំង​ការពិត​

spot_img

​អ្នកការទូត​ជើងចាស់​អា​មេ​រិច​ឈ្មោះ Bill Richardson បាន​សម្រេចចិត្ត​លាលែង​ចេញពី​ក្រុមប្រឹក្សា​ ​អន្តរជាតិ ដែល​បង្កើតឡើង​ដោយ​មេដឹកនាំ​មី​យ៉ាន​ម៉ា អ៊ុង​សាន សូ​ជី (Aung San Suu Kyi) ដើម្បី​​ផ្តល់យោបល់​លើ​វិបត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ប្រទេស​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​លោក Bill Richardson បានបញ្ជាក់​ថា “​ហេតុផល​ដែល​លោក​សម្រេច​ចិត្ត​លាលែង ​គឺ​ដោយសារតែ​​ក្រុមប្រឹក្សា​នោះ​ គឺជា​ក្រុម​លាក់បាំង​ការពិត​” ដូច្នេះ​លោក​មិន​ចង់​ចូលរួម​ជាមួយនឹង​ក្រុម​នោះ​បន្ត​​ទៀត​ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​មី​យ៉ាន​ម៉ា​ទេ​។​

​លោក​ក៏​បាន​ចោទប្រកាន់​អ្នកស្រី អ៊ុង​សាន សូ​ជី​ថា គ្មាន​សិលធ៌ម​អ្នកដឹកនាំ លើ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​។​

​រដ្ឋាភិបាល​មី​យ៉ាន​ម៉ា​ពុំទាន់​មាន​ការឆ្លើយតប​ជុំវិញ​ការចោទប្រកាន់​នោះ​នៅឡើយ​ទេ ប៉ុន្តែ​សមាជិក​ផ្សេងៗ​នៃ​ក្រុម​នោះ​បាន​និយាយថា ការបញ្ចេញ​មតិ​របស់​លោក Bill Richard គឺជា​រឿង​មិន​ត្រឹមត្រូវ​។​

​តាំងពី​មាន​អំពើហឹង្សា​ផ្ទុះឡើង​នៅ​ក្នុងរ​ដ្ឋ​រ៉ា​ឃីន ប្រទេស​មី​យ៉ាន​ម៉ា ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​​ច្រើនជាង ៦៥០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដេស​។​

​ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បង់​ក្លា​ដេស និង​មី​យ៉ាន​ម៉ា បាន​ព្រមព្រៀង​គ្នា​បញ្ជូន​ជនជាតិ​​ទាំង​នោះ​ត្រឡប់​មក​មី​យ៉ាន​ម៉ា​វិញ ដោយ​ការបញ្ជូន​នឹង​ត្រូវការ​រយៈពេល ២​ឆ្នាំ​ ៕ សុភ័ក្ត្រ

spot_img
×