Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារ​ត្រូវ​យល់ដឹង​ពី​វិធី​រាយការណ៍​ដល់​អាជ្ញាធរ ពី​ករណី​រំលោភបំពាន​ផ្លូវភេទ អំពើហិង្សា និង​ការគំរាមកំហែង​

spot_img

​ភ្នំពេញ​៖ ក្នុងឱកាស​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ប្រមុខ​រាជរដ្ឋាភិបាល បាន​អះអាងថា រាល់​វិធាន​ការដែល​បានដាក់​ចេញ​ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​១៩​នេះ ត្រូវ​គិត​ទៅដល់​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​គ្រប់រូប​ជា​ចម្បង ជាពិសេស​កុមារ​រស់នៅ​កន្លែង​ថែទាំ​ជំនួស និង​កុមារ​កំពុង​រស់នៅ​កន្លែង​ឃុំឃាំង​ទាំងអស់​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងបន្តថា ត្រូវ​យកចិត្តទុកដាក់​លើ​ការគាំទ្រ​សុខភាព​ផ្លូវចិត្ត និង​កាយ​របស់​កុមារ ដែល​ទទួលរង​ផលប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​ជំងឺ​កូ​វីដ​១៩ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​កុមារ​ចូលរួម​ក្នុង​សេចក្តីសម្រេចចិត្ត​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​កុមារ​។​

​ទោះបី​ឆ្នាំនេះ​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល កំពុង​ប្រឈម​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ដែល​បណ្ដាលមកពី​ជំងឺ​កូ​វីដ​-19 យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ឱ្យ​មានការ​រំលឹក​នូវ​ទិវា​ដ៏​មាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ​នេះ ដែលជា​ការលើកទឹកចិត្ត​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​រួមគ្នា បន្ត​លើកស្ទួយ​វិស័យ​សុខុមាលភាព​កុមារ ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​ក្នុង​ស្មារតី ដើម្បី​រួមចំណែក​គាំទ្រ​ខួប​លើក​ទី​៧១ នៃ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ខួប​លើក​ទី​១៩ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០២០ ក្នុងពេលដែល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អំពាវនាវ ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​អនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ម៉ឺងម៉ាត់ ធ្វើយ៉ាងណា​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ឆ្លង​ដល់​កុមារ​គ្រប់រូប​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ជាពិសេស​កុមារ​មាន​ពិការភាព កុមារ​រស់នៅក្នុង​គ្រួសារ​ក្រីក្រ កុមារ​រស់នៅក្នុង​កន្លែង​ថែទាំ​ជំនួស និង​កុមារ​កំពុង​រស់នៅក្នុង​កន្លែង​ឃុំឃាំង​ទាំងអស់​។ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវខិតខំ​ប្រឹងប្រែងរ​កល​ទ្ធ​ភាព​ក្នុងការ​ធ្វើយ៉ាងណា ឲ្យ​កុមារ​គ្រប់រូប​នៅ​កន្លែង​ទាំងអស់ ជាពិសេស​កុមារ​រស់នៅក្នុង​គ្រួសារ​ក្រីក្រ ទទួលបាន​សេវា​អប់រំ អនាម័យ​និង​ទឹកស្អាត​ស្មើៗ​គ្នា នៅក្នុង​អំឡុងពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​។

​ក្រសួង ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន សហគមន៍ និង​ពលរដ្ឋ​គ្រប់រូប​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ពិសេស​ចាត់វិធានការ​ការពារ​កុមារ​ពី​អំពើហិង្សា​គ្រប់​រូបភាព អប់រំ​កុមារ​ពី​របៀប​ការពារ​ខ្លួន ប្រឆាំងនឹង​ការរំលោភបំពាន និង​ការ​បៀតបៀន​ផ្លូវភេទ​តាម​គ្រប់​រូបភាព ការ​សម្លុត​គំរាមកំហែង​គ្រប់បែបយ៉ាង ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ត្រូវធ្វើ​ឲ្យ​កុមារ​អាច​យល់ដឹង​ពី​វិធី​រាយការណ៍​ដល់​អាជ្ញាធរ ឬ​មនុស្សពេញវ័យ​អំពី​ការរំលោភបំពាន​តាម​គ្រ​ប់​រូបភាព​។​

​រាជរដ្ឋាភិបាល​កម្ពុជា អបអរសាទរ ខួប​លើក​ទី​៧១​នៃ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ខួប​លើក​ទី​១៩​នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា​និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០២០ ដើម្បី​បង្ហាញ​អំពី​ឆន្ទៈ​មោះមុត និង​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបន្ត​លើកកម្ពស់​ការអនុវត្ត​សិទ្ធិ​កុមារ​និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​នៅ​កម្ពុជា​។​

​យោងតាម​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យដឹងថា ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​សំរាប់​ឆ្នាំនេះ ទិវា​នេះ​ត្រូវបាន​អាក់ខាន​មិនបាន​ប្រារព្ធ​ធ្វើឡើង ដោយសារតែ​មានការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ​-១៩ (covid-19) ដែល​កំពុង​កើតមានឡើង​នៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ដោយ​ក្នុងនោះ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់ថាៈ ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ គឺ​ត្រូវមាន​កិច្ចសហការ និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន​អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សហគមន៍ ក្នុងការ​ចិញ្ចឹម​បីបាច់ ថែទាំ ផ្ដល់​អាហារូបត្ថម្ភ ឱ្យបាន​គ្រប់គ្រាន់ ថែទាំ​សុខភាព អនាម័យ និង​ជំរុញ​ការអប់រំ​រៀនសូត្រ ក្នុង​គោលបំណង​ការពារ​និង​លើកកម្ពស់​ការអភិវឌ្ឍ សុខភាព រាងកាយ អារម្មណ៍​ផ្លូវចិត្ត សីលធម៌ វប្បធម៌ បញ្ញា​ស្មារតី និង​ការគិត​របស់​កុមារ ៕

​ដោយ​៖​កូ​ឡាប​

spot_img
×