Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិភោគ​ចេក​កុំ​ចោល​សំបក ព្រោះ​វា​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះទម្ងន់​, រក្សា​សម្ផស្ស​

spot_img

សំបកចេក​ផ្ទុក​បរិមាណ​ប៉ូ​តា​ស្យូ​ម​យ៉ាងច្រើន (៤០%) អាច​ជំរុញ​ដំណើរការ​បំប្លែង​ឲ្យ​ប្រព្រឹត្តទៅ​ខ្លាំងក្លា​ជាង ហេតុនេះ​នឹង​ដុតបំផ្លាញ​កាឡូរី​បាន​ច្រើន​ដោយ​សរីរាង្គ​នៅតែ​គ្រប់​ថាមពល​ធ្វើ​សកម្មភាព ។ ទន្ទឹម​នោះ​វា​នៅ​សម្បូរ​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម វីតាមីន​ក្រុម B , វីតាមីន A , ជាតិ​សរសៃ​ក្នុង​សំបកចេក​ច្រើនជាង​ក្នុង​សាច់ ជួយ​ឲ្យ​អ្នក​ឆ្អែត​យូរ​ជាង ។​

​អ្នក​គួរ​បរិភោគ​សំបក​ចេកទុំ ព្រោះ​វា​មានលទ្ធភាព​ប្រឆាំង​មហារីក​ខ្ពស់ ក្រៅពីនេះ​ស្នាម​អុចៗ​ខ្មៅ​លើ​សំបកចេក​នៅ​ផលិត​ជា​សារជាតិ TNF ប្រឆាំង​កោសិកា​ជំងឺ​បង្កើន​អង្គ​បដិបក្ខ​។ សំបកចេក​ខ្ចី​ក៏​ជួយ​បំផ្លាញ​ខ្លាញ់​លើស​ក្នុង​រាងកាយ ហេតុនេះ​អ្នក​អាច​គួបផ្សំ​ទាំង​២​តាម​រូបមន្ត​ខាងក្រោម​នេះ ៖

-​វិធី​ទី​១


​ដំបូង​លាង​ចេកទុំ​ឲ្យ​ស្អាត ទាំង​សំបក រួច​ចិត​តូចៗ​ដាក់ចូល​ក្នុង​ម៉ាស៊ីន​កិន​ផ្លែឈើ អាច​បន្ថែម​ផ្លែឈើ​ផ្សេង​ដែល​អ្នក​ចូលចិត្ត តែ​មិនត្រូវ​ថែម​ស្ករ ឬ​ទឹកដោះគោ ។​

​ក្រោយពេល​កិន​រួច​បន្ថែម​ទឹក​ក យកមក​ទទួលទាន​នឹង​ឆ្ងាញ់​ពិសា​ជាង ។​

​អ្នក​គួរ​ទទួលទាន ២​កែវ ក្នុង​១​ថ្ងៃ នៅមុន​ពេលបាយ​ថ្ងៃត្រង់ និង​ឈប់​ប្រមាណ​១​ម៉ោង ។​

-​វិធី​ទី​២ ធ្វើ​តែ​

​លាង​សំអាត​សំបកចេក​ប្រមាណ​១០​ផ្លែ (​មិនត្រូវ​កោស​សាច់​ជាប់​ខាងក្នុង​ចេញ​) ។ បន្ទាប់មក​ដាក់​ស្ងោរ​ក្នុង​ទឹក​ប្រមាណ​១,៥-២​លីត្រ ។ ដល់ពេល​ទឹក​ពុំ​ទុក​បន្ថែម​៥​នាទី​ទៀត ទើប​ដាក់ចុះ​។ ទទួលទាន​ពេល​ទឹក​ត្រជាក់​ជំនួស​ទឹកសាប​រាល់ថ្ងៃ ។​

-​វិធី​ទី​៣ ៖ កែច្នៃ​ជា​មុខម្ហូប​

​អ្នក​អាច​ហាន់​សំបក​កិន​ទៅជា​សរសៃ​រួច​យកទៅ​ឆា​បរិភោគ​ដូចជា​អាហារ​ផ្សេងៗ ។ ក្រៅពីនេះ​អ្នក​ក៏​អាច​ស្ងោរ​ចេក​ខ្ចី​ទាំង​សំបក​ទទួលទាន ៕​

spot_img
×