Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺគ្រុនឈាម ក្នុងអំឡុង​១៩​សប្តាហ៍​ដើមឆ្នាំ ​២០២០ ​នេះ មាន​ចំនួន​២.១៧២​ករណី​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា ជំងឺគ្រុនឈាម​ក្នុងអំឡុង​១៩​សប្តាហ៍​ដើមឆ្នាំ​២០២០​នេះ មាន​ចំនួន​២.១៧២​ករណី ដែល​ចំនួន​ករណី​ឈឺ និង​អាច​បន្ត​កើនឡើង​នៅតាម​ភូមិ ឃុំ និង​ទីប្រជុំជន​នៃ​បណ្តា​ខេត្ត​នាពេល​ខាងមុខនេះ​។​

​ជំងឺគ្រុនឈាម​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ វា​បង្កឡើង​ដោយ​សត្វ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​ចម្លង មេ​រោ​គ​គ្រុនឈាម ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។ សត្វ​មូស​ខ្លា​បង្កបង្កើត​កូនចៅ​នៅក្នុង​ទឹកថ្លា ស្អាត និង​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស វា​ហើរ​បាន​ចម្ងាយ​មិន​លើសពី​១៥០​ម៉ែត្រ ពី​កន្លែង​កកើត​។​

​ដើម្បី​ការពារ​សុខភាព​ជៀសផុត​ពី​ការឆ្លង​ជំងឺគ្រុនឈាម ដោយសារ​មូស​ខ្លា​ញី​ខាំ​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​នោះ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម​ចលនា​កាត់បន្ថយ និង​ទប់ស្កាត់​ការកកើត​សត្វ​មូល​ខ្លា ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​ជា​ប្រជាជន​គំរូ​មួយរូប ស្រប​នឹង​ពាក្យស្លោក “​ខ្ញុំ នឹង​គ្រួសារ​ខ្ញុំ ជា​គ្រួសារ​គំរូ ព្រោះ​ផ្ទះ​ខ្ញុំ និង​លំនៅដ្ឋាន​របស់​ខ្លុំ គ្មាន​ដង្កូវទឹក ” ។​

​ឯកឧត្តម​បានស្នើ​ពលរដ្ឋ​អនុវត្តន៍​នូវ​វិធានការ​ដូចជា ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ផ្ទះ​មាន​ពន្លឺ​ចេញចូល ទុកដាក់​របស់របរ សម្លៀកបំពាក់​ក្នុង​ក្រៅ​ផ្ទះ​ឲ្យ​មាន​សណ្តាប់ធ្នាប់ លុបបំបាត់​ព្រៃ​ស៊ុ​ទ្រុប​ជុំវិញ​ផ្ទះ ដើម្បី​កាត់បន្ថយ​ជម្រក​សត្វ​មូលមក​តោង​ជ្រក​ទុំ​ជិត​ខ្លួន​យើង ហើយ​ដែល​អាច​ងាយ​នឹង​ខាំ​យើង​។ អំឡុងពេល​ថ្ងៃ គឺ​ចាំបាច់​ត្រូវ​ស្លៀក​សម្លៀកបំពាក់​មាន​ដៃ​វែង​ជើងវែង សម្រាន្ត​ក្នុង​មុង​ជាប្រចាំ ទាំង​ថ្ងៃ ទាំងយប់ និង​មិនត្រូវ​អង្គុយលេង​នៅ​ជិត​កន្លែង​ង​ងិ​តៗ​នោះទេ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×